អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (VNA)


(VOVworld) - នារសៀលថ្ងៃទី ២២ កុម្ភៈ ក្នុងការទទួលជួបសន្ទនានៅទីក្រុង
ហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បាន
វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សា
សហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko ដែលមាន អត្ថន័យ
ដ៏សែនសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណី
និងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ហើយចាត់ទុក
 នេះគឺជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។
វៀតណាមក៏យកចិត្តទុកដាក់ជំរុញទំនាក់ទំនងជាមួយបណ្ដាគណៈបក្ស រដ្ឋ
 រដ្ឋសភានិងប្រជាជនរុស្ស៊ី ជាពិសេសជាមួយគណៈបក្សកាន់អំណាច «ប្រទេស
រុស្ស៊ីឯកភាព»។ រីឯខ្លួនវិញ ប្រធានប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី
Valentina Matvienko បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីជានិច្ចកាលពង្រឹងនិងពង្រីក
ទំនាក់ ទំនងមិត្តភាពប្រពៃណីនិងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាង
រុស្ស៊ីនិងវៀតណាម ហើយអះអាងនឹងខំប្រឹងប្រែងជំរុញការអនុវត្តកិច្ចព្រម
ព្រៀងសហប្រតិបត្តិ ការដែលភាគីទាំងពីរទទួលបានលើគ្រប់វិស័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ