អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស្ស

 អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានាធិបតីបង់ក្លាដែស្ស - ảnh 1
ប្រធានាធិបតីបង់ក្លាដែស្ស លោក Abdul Hamidt

(VOV)_នារសៀលថ្ងៃទី១០ សីហា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជា
មួយប្រធានាធិបតីបង់ក្លាដែស្ស លោក Abdul Hamidt ដែលកំពុងមានដំណើរបំ
ពេញទស្សនកិច្ចនៅវៀតណាម អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក 
Nguyen Phu Trong បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស
 រដ្ឋ វៀតណាមគឺជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជា
មួយប្រទេសជាមិត្តប្រពៃណី ដែលក្នុងនោះមានបង់ក្លាដែស្ស។ លោក Nguyen Phu
 Trong ក៏សម្ដែងនូវគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សកាន់
អំណាច់ទាំងពីរ រដ្ឋសភា និងប្រជាជន នៃប្រទេសទាំងពីរ និងភាគីទាំងពីរត្រូវតែគាំ
ទ្រគ្នាទៅវិញទៅមកនៅបណ្ដាវេទិកាអន្តរជាតិនិងតំបន់ផងដែរ។

            រីឯ ប្រធានាធិបតីបង់ក្លាដែស្ស លោក Abdul Hamidt បានអះអាងគោលបំ
ណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់
វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម។

            នាថ្ងៃទីទី១០ សីហានេះ ប្រធានាធិបតីបង់ក្លាដែស្ស លោក Abdul Hamidt 
ក៏មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និង
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងប្រធានរដ្ឋវៀតណាម
 លោក Truong Tan Sang ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ