អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក


​​​​​​​​​​​​​​​                       
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក - ảnh 1
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
លោក Patrik Leahy ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក(រូបថត​VNA)

(VOV)_នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្ត
វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណ​ប្រតិភូ​ជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក ដឹកនាំដោយ ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក លោក
 Patrik Leahy ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អគ្គលេខា
បក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលមាគារកិច្ច​ការ​ប្រទេសមុនក៏ដូចជាក្រោយ នោះគឺឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ
 និងអភិវឌ្ឍន៍ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ។វៀតណាមជានិច្ច
កាលចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខរបស់ខ្លួន។ អគ្គលេខាបក្ស ក៏បានស្នើភាគី​ទាំងពីរត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់ជាន់ថ្នាក់ និងស្នើផាគីអាមេរិកបង្កើន
កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីដោះស្រាយផលពិបាកដោយសង្គ្រាម
នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ