អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា |
(VOV)_នាព្រឹកថ្ងៃទី២៨ មិនា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត
វៀត ណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយសម្ដេចហេងសំរិន
ប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញមកចូលរួមមហាសន្និបាត
សហភាពអន្តរសភាពិភពលោក ( IPU-132) ។ សម្ដេចហេងសំរិនបានថ្លែងអំណរ
គុណចំពោះអគ្គលេខាបក្ស Nguyen Phu Trong បានលៃទុកមនោសញ្ជេតនាដ៏ល្អ
ប្រសើរ ចំពោះលោក ក៏ដូចជារដ្ឋសភា និងប្រជាជនកម្ពុជា។ សម្ដេចហេងសំរិន
បានវាយតំលៃខ្ពស់ និងអបអរសាទរសមិទ្ធផលដ៏ធំធេង លើគ្រប់វិស័យដែលប្រ
ជាជនវៀតណាមទទួលបាន ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រ
ទេស វាយតំលៃខ្ពស់ និងអបអរសាទរវៀតណាមបានទទួលរៀបចំមហាសន្និបាត
IPU-132 និងជឿជាក់ថា៖ IPU-132 នឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ…លៗ
អគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ IPU-132ត្រូវបានប្រព្រឹត្ត
ទៅនៅវៀតណាម ជាព្រឹត្តិការណ៍នយោបាយកិច្ចការបរទេសធំ១ ដើរតួនាទីដ៏សែន
សំខាន់ចំពោះវៀតណាម វាយតំលៃខ្ពស់ និងថ្លែងអំណរគុណរដ្ឋសភាកម្ពុជា និងសម្ដេចហេងសំរិន បានគាំទ្រ និងជួយឧបត្ថម្ភយ៉ាងសកម្ម ចំពោះរដ្ឋសភាវៀតណាម។ លោក Nguyen Phu Trong ក៏បានអបអរសាទររាល់សមិទ្ធិផលដ៏ធំធេង គួរអោយ
មោទនភាពដែលប្រជាជនកម្ពុជាទទួលបាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ អគ្គលេខាបក្ស
ក៏បានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះទំនាក់ទំនងដ៏ល្អប្រសើ រវាងវៀតណាម
និងកម្ពុជា នាពេលកន្លងទៅ វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង រដ្ឋ
សភានៃប្រទេសទាំងពីរ ហើយអះអាងនូវគោលមាគា៍កិច្ចការបរទេស មុនក៏ដូចជា
ក្រោយរបស់វៀតណាមគឺជានិច្ចកាលគោរព និងលៃទុកអាទិភាពសំរាប់ការពង្រឹង
និងពង្រីកទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ ចីរភាពជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហ
ប្រតិបត្តិការនិងការអភិវឌ្ឍន៍ នៅក្នុងតំបន់និងអន្តរជាតិ៕