អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទៅបំពេញការងារនៅខេត្ត Bac Ninh


                  
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមទៅបំពេញការងារនៅខេត្ត Bac Ninh - ảnh 1
លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Bac Ninh
(រូបថត​VNA)


(VOV)_បន្តដំណើរបំបេញទស្សនកិច្ច ការងារនៅបណ្ដាខេត្តនៅភាគខាងជើងវៀតណាម
 នាថ្ងៃទី ២២ សីហា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ
ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ស្ដីពីការត្រួតពិនិត្យ
សភាពការណ៍និងលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតលើកទី១១ របស់បក្សកុម្មុយនីស្តវៀតណាម និងលទ្ធផលអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤ (នីតិកាលទី១១)ស្ដីពីការកសាងបក្ស។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានស្ងើចសរសើរនិងវាយតំលៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់ខេត្ត Bac Ninh ក្នុងការអនុវត្តឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម …។ល។ ដូច្នេះកិតមកដល់ពេលនេះ 
ចំណូលគិតជាមធ្យមសំរាប់មនុស្សម្នាក់ៗនៅខេត្ត Bac Ninh ទទួលបានជាង៣៦០០ដុល្លារ
អាមេរិក។ អគ្គលេខាបក្សកុម្មុយនីស្តចាត់ទុកថា÷នេះគឺជាលទ្ធផលជាជំហានដំបូងគួរអោយ
សប្បាយរីករាយ។ ប៉ុន្តែ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក៏បាន
ក្រើនរំលឹកខេត្ត ត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍លឿនផងនិងចីរភាពផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ