(VOVworld) - នាព្រឹកថ្ងៃទី២២ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក
Nguyen Phu Trong បានទៅស្វែងយល់ស្ថានភាពកសាងជនបទថ្មីនិងការងារ កសាង
បក្សនៅឃុំ Chi Lang ស្រុក Chi Lang ខេត្ត Lang Son ភាគខាងជើងវៀត ណាម។ក្នុង
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំតំបន់ លោក Nguyen Phu Trong បានចាត់ ទុកថា ឃុំ
Chi Lang បានកំណត់ទិសដៅដ៏ត្រឹមត្រូវដែលជួយប្រជាជនផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំ
ដាំដុះធ្វើមាន។ប្រការដែលគប្បីយកចិត្តទុកដាក់នាពេលខាងមុខ គឺបន្ត ដោះស្រាយ
កំហិតទាំងឡាយក្នុងផលិតកម្មកសិកម្ម ស្វែងរកទីផ្សារដ៏ស្ថិរភាពសំរាប់ កសិផល។ពីស្ថានភាពជាក់ស្ដែងនិងបទពិសោធន៍អភិវឌ្ឍន៍នៃស្រុក Chi Lang ខេត្ត Lang Son គប្បីបូកសរុបដើម្បីតំបន់ផ្សេងៗទៀតសិក្សាតាម។
នារសៀលថ្ងៃដដែល លោក Nguyen Phu Trong បានជួបធ្វើការជាមួយគណៈកម្ម
ការអចិន្ត្រៃរបស់គណៈកម្មាធិការបក្សខេត្តនិងកម្មាភិបាលស្នូលរបស់ខេត្ត Lang Son
ផងដែរ៕