អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន

អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន - ảnh 1
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក
​ Xí Jìnpíng អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញ
ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ចាប់ពីថ្ងៃទី១២ដល់ថ្ងៃ​ទី១៥មករាឆ្នាំ២០១៧។

          ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅមុនពេលពិធីរំលឹកខួប​អនុស្សាវ​រីយ៍
លើកទី៦៧ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាមនិងចិន និងក៏ជាពេល​វេលាដែល
ប្រទេសទាំងពីររៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៧។ ​ដំណើរទស្សនកិច្ចលើកនេះ
នឹងបន្តជំរុញទំនាក់ទំនងវៀតណាម-ចិន​កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បី
ផលប្រយោជន៍របស់ប្រជាជន​នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ភាពសម្បូររុងរឿង
ក្នុងតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ