អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញការងារនៅស្រុកកោះ Phu Quoc ខេត្ត Kien Giang
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញការងារនៅស្រុកកោះ Phu Quoc ខេត្ត Kien Giang (VOV) |
Vovworld-បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តភាគខាងត្បូង នាថ្ងៃទី
១៦សីហា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមក
បំពេញការងារនៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ត្រួតពិត្យស្ថានភាពអនុវត្ត
ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិសន្តិសុខ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយនៅភូមិសាស្ត្រ។
លោកអគ្គលេខាបានស្នើរថា Phu Quoc, Kien Giang ត្រូវប្រមូលផ្ដុំអនុវត្តការងារសំខាន់ចំនួន២គឺបន្តបញ្ជាណែនាំយ៉ាងដាច់ខាតដើម្បីសំរេចគោលដៅភារកិច្ចដែលបានដាក់ចេញក្នុងអាណត្តិ២០១០-២០១៥ ត្រៀមរៀបចំល្អសំរាប់មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់អាណត្តិខាងមុខ។ ក្នុងទិសដៅអភិវឌ្ឍន៍ខាងមុខ
របស់ Phu Quoc និង Kien Giang លោកអគ្គលេខាបានចាត់តុកថា ត្រូវចាត់ទុកការ
អភិវឌ្ឍន៍ទេសចរណ៍ជាផ្នែកលោតផ្លោះជាមួយរូបភាពដូចជាទេសចរណ៍លំហេ
កាយ ទេសចរណ៍ព្រលឹង ទេសចរណ៍ប្រវត្តិសាស្ត្រជាដើម។ លោកអគ្គលេខាបក្ស
Nguyen Phu Trong ក៏ស្នើរខេត្ត Kien Giang និងស្រុកកោះ Phu Quoc ត្រូវយកចិត្តទុក
ដាក់រក្សាសន្តិសុខការពារជាតិសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម បន្តអនុវត្តល្អសេចក្តី
សំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១)ស្ដីពីការកសាងបក្ស សារាចរណ៍លេខ
០៣របស់ការិយាល័យនយោបាយអំពិបន្តរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោក
ប្រធានហូជីមិញជាដើម។
ក្នុងឱកាសនេះដែរ អគ្គលេខាលោក Nguyen Phu Trong បានមកអុធធូបរំលឹក
វិញ្ញាណក្ខ័ន្ធបណ្ដាវីរយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលី Phu Quoc ទស្សនា
មណ្ឌលកេរ៌្តដំណែលពន្ធនាគារ Phu Quoc ជាដើម៕