អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា


អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា  - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (VOV)

(VOVworld) – នារសៀលថ្ងៃទី ២៦ តុលា នៅទីក្រុងហាណូយ​ អគ្គលេខាបក្ស
កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw ក្នុងឱកាសដំណើទស្សនកិច្ចនៅ
វៀតណាម។ ក្នុងជំនួបសន្ទនានេះ អគ្គលេខា Nguyen Phu Trong បានអះអាង
នូវ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងបង្កើន
ការបើកទូលាយទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ
ជាមួយមីយ៉ាន់ម៉ា។ លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖
ប្រទេសទាំងពីរនឹង បន្តរក្សារនិងអភិវឌ្ឍន៍ប្រសិទ្ធភាពនៃយន្តការសហ
ប្រតិបត្តិការទ្វេភាគីព្រមទាំង ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ចពាណិជ្ជកម្មនិងវិនិយោគ បង្កើនការ ជួបប្រាស្រ័យប្រជាជនឲ្យបានខ្លាំ
ងក្លាថែមទៀត។ រីឯខ្លួនវិញ ប្រធានាធិបតី មីយ៉ាន់ម៉ា លោក Htin Kyaw
បានសម្តែងក្តីសប្បាយរីករាយក្នុងពេលដែលបំពេញ ទស្សនកិច្ចជាលើក
ដំបូងនៅវៀតណាម ហើយចូលរួមសន្និសីទ ACMECS លើកទី ៨ សន្និសីទ
CLMV លើកទី ៧ និងសន្និសីទ WEF-មេគង្គង។ ទន្ទឹមនឹង នោះ លោក
Htin Kyaw បានជូនដំណឹងជាមួយលោក Nguyen Phu Trong អំពីលទ្ធផល
នៃការចរចារជាមួយប្រធានរដ្ឋវៀតណាម លោក  Tran Dai Quang និង
ជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផងដែរ។

អ្នកប្រមុខប្រទេសមីយ៉ាន់ម៉ាបានអះអាងនឹងបន្តពង្រឹងនិងពង្រីកទំនាក់
ទំនងនិត្តភាពរវាងប្រទេសទាំងពីរអនុវត្តល្អបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី
ដែលត្រូវបានចុះហត្ថលេខាជំរុញដំណើរទស្សកិច្ចជាន់ខ្ពស់លើគ្រប់ជាន់ថ្នាក់
បើកទូលាយទំនាក់ទំនងពាណិជ្ជគម្មវិនិយោគដោយឈរលើមូលដ្ឋានភាគី
ទាំងពីរមានផលប្រយោជន៍ដូចគ្នា ហើយបង្កលក្ខណៈងាយស្រួលបំផុត
សំរាប់សកម្មភាពធ្វើអាជីវកម្ម បង្កើនការជួបប្រាស្រ័យប្រជាជន ព្រមទាំង
 សហការយ៉ាងជិតស្និតក្នុងអាស៊ាននិងបណ្ដាវេទិការលើឆាកអន្តរជាតិ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ