អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីអាមេរិកលោក Joe Biden
(VOVWORLD) - នារសៀលថ្ងៃទី១០ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ យោងតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។
ធីទទួលបដិសណ្ឋារកិច្ចផ្លូវការស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ យោងតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ (រូបថត៖ VOV) |
តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានមកដល់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។ នារសៀលថ្ងៃទី១០ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ យោងតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតីក្នុងពិធីនេះ។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស Nguyen Phu Trong ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងប្រធានាធិបតីអាមេរិក លោក Joe Biden ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាមេរិកបានជួបពិភាក្សាការងារនៅទីស្នាក់ការមជ្ឈិមបក្ស៕