អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈ ប្រតិភូបានគោរពអុជធូប សម្ដែងការដឹងគុណឥតកោះត្រើយចំពោះលោកប្រធាន ហូជីមិញដ៏ខ្ពង់ខ្ពស់ ដែលជា អគ្គមគ្គុទេសដ៏ឆ្នើមបំផុតរបស់បក្សនិងប្រជាជន ជាលោកគ្រូដ៏មហិមាររបស់បដិវត្តន៍ វៀតណាម ជាវីរៈបុរសរំដោះជាតិ និងឥស្សរៈជនវប្បធម៌ពិភពលោកដ៏ល្បីល្បាញ។
លោកអគ្គលេខាបក្ស Nguyen Phu Trong អុជធូប គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ កាសែត ប្រជាជន) |
ក្នុងឱកាសរំលឹកខួប ៧៦ ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា នោះ នាព្រឹកថ្ងៃទី២ ខែកញ្ញា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញមក អុជធូប គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧នៅក្នុងមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជិមិញ ស្ថិតក្នុងបរិវេណ វិមានប្រធានរដ្ឋ។ អមដំណើរលោកអគ្គលេខាបក្ស មានវត្តមានតំណាងអចិន្រ្តៃយ៍ គណៈលេខាលោក Vo Van Thuong និងប្រធានខុទ្ទកាល័យមជ្ឈឹមលោក Le Minh Hung។
លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈប្រតិភូបានគោរពអុជធូប សម្ដែងការដឹងគុណឥតកោះត្រើយចំពោះលោកប្រធានហូជីមិញដ៏ខ្ពង់ខ្ពស់ ដែលជាអគ្គមគ្គុទេសដ៏ឆ្នើមបំផុតរបស់បក្សនិងប្រជាជន ជាលោកគ្រូដ៏មហិមាររបស់បដិវត្តន៍ វៀតណាម ជាវីរៈបុរសរំដោះជាតិ និងឥស្សរៈជនវប្បធម៌ពិភពលោកដ៏ល្បីល្បាញ។
ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃមណ្ឌលកេរ្តិ៍ដំណែលលោក ប្រធានហូជីមិញ លោកអគ្គលេខាបក្សបានសម្ដែងបំណងថា កម្មាភិបាល បុគ្គលិក ទាំងអស់នៅទីនេះអាចយល់ឃើញយ៉ាងច្បាស់នូវកិត្តិយសនិងការទទួលខុសត្រូវនៅពេលធ្វើការនៅទីនេះ ហើយខិតខំប្រឹងប្រែងបំពេញការងារឲ្យកាន់តែល្អប្រសើរជាង ដោយឧទ្ទេសនាមយ៉ាងគ្រប់គ្រាន់ពីសតិអារម្មណ៍ ប្រាជ្ញា មនោសញ្ចេតនា លក្ខណៈ សម្បត្តិ ឆាកជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញសម្រាប់ប្រជាជនក្នុងស្រុក និងមិត្តភក្តិតអន្តរជាតិនៅពេលគេមកទស្សនាមណ្ឌលកេរ្តិ៍ដំណែលនេះម្ដងៗ៕