|
ពិធី ចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការស្ដីពីសេដ្ឋកិច្ចរវាងខេត្ត Hung Yen របស់វៀតណាមជាមួយខេត្ត Kanagawa។ |
(VOVworld) - បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី១៨ កញ្ញា អគ្គលេខា
បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូ ជាន់ខ្ពស់វៀត
ណាមបានអញ្ជើញទៅកាន់ខេត្ត Kanagawa ដែលជាខេត្តមានទ្រង់ទ្រាយសេដ្ឋកិច្ច
ធំទី៤របស់ជប៉ុននិងជាមណ្ឌលមួយក្នុងចំណោមមណ្ឌលយុទ្ធសាស្ត្រជាតិពិសេស
ក្នុងគោលនយោបាយសេដ្ឋកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Shinzo Abe។ថ្លែងមតិនៅ
ជំនួបសន្ទនាជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong ទេសាភិបាលខេត្ត
លោក Kuroiwa Yuji បានសំដែងគោលបំណងបង្កើនកិច្ចសហ ប្រតិបតិ្តការវិនិយោគ
ជាមួយវៀតណាម ដោយឈរលើមូលដ្ឋានរាល់សក្ដានុភាព ឧត្តមភាពនៃភាគី
ទាំងពីរ។រីឯលោក Nguyen Phu Trong មានគោលបំណងថា ខេត្ត Kanagawa នឹងបន្ត
សហប្រតិបតិ្តការជាមួយដៃគូនានានៅវៀតណាម មិន ត្រឹមតែក្នុងវិស័យកសិកម្ម
ប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ខ្ពស់ និងបណ្ដុះបណ្ដាល
ប្រភពធនធានមនុស្សទៀតផង។
បន្ទាប់មក លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើកស្សិណសាក្សីពិធី
ចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការស្ដីពីសេដ្ឋកិច្ចរវាងខេត្ត Hung Yen
របស់វៀតណាមជាមួយខេត្ត Kanagawa៕