អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន |
(VOV)_ដំណើរទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥
មករាឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក
Xí Jìnpíng។ នេះជាដំណើរទស្សនកិច្ចជាលើកដំបូងនៅចិន របស់អគ្គលេខាបក្ស លោក
Nguyen Phu Trong បន្ទាប់ពីមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម លើកទី១២។
ក្នុងឱកាសនេះ កាសែត Nhan Dan នាថ្ងៃទី១២មករា បានចុះផ្សាយអត្ថបទមួយ
ដោយប្រធានបទ៖ លើកកំពស់ប្រសិទ្ធភាពទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធ
សាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ អត្ថបទនេះបានអះអាងថា៖ ក្នុងឱកាស
ប្រទេសទាំងពីរកំពុងអនុវត្តសកម្មភាពជាក់ស្ដែងជាច្រើន ដើម្បីរំលឹកខួបអនុស្សាវ
រីយ៍លើកទី៦៧ទិវាបង្កើតទំនាក់ទំនងការទូត និងត្រៀបរៀបចំបុណ្យចូលឆ្នាំថ្មីនោះ
ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ជាព្រឹត្តិ
ការណ៍នយោបាយដ៏សែនសំខាន់ ។ ដំណើរទស្សនកិច្ចលើកនេះមិនគ្រាន់តែកំណត់
ទិសដៅ និងបង្កើនបន្ថែមកម្លាំងចលករ ជំរុញទំនាក់ទំនងវៀតណាម-ចិន ប៉ុណ្ណោះ
ទេ ថែមទាំងរួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេស
ជាតិ និងការពារមាតុប្រទេស លើកកំពស់ថានះរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
កាសែត Quan Doi Nhan Dan ច្បាប់ចេញផ្សាយនាថ្ងៃទី១២មករា មានបទសរសេរមួយ
វាយតំលៃអំពីទំនាក់ទំនងរវាងវៀតណាម-ចិន កំពុងមានការរីកចំរើននិងស្ថិរភាព
នាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីទាំងពីរ៕