អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Son La
|
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Son La |
(VOV)_បន្តដំណើរទៅបំពេញការងារនៅខេត្ត Son La ( ភាគខាងជើងវៀតណាម) ដើម្បីត្រួតពិនិត្យការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមស្មារតីនៃសេចក្ដី សម្រេចចិត្តរបស់មហាសន្និបាត លើកទី១១ របស់បក្សកុម្មុយនីស្តវៀតណាមលទ្ធផល អនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹម លើកទី៤ (នីតិកាលទី១១) ស្ដីពី ការកសាងបក្ស នាព្រឹកថ្ងៃទី ៩ មករា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលរបស់ខេត្ត។
នៅក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen
Phu Trong បានលើកច្បាស់ថា៖ Son La ជាខេត្ត១មានទីតាំងដ៏សែនសំខាន់ ជា ខេត្ត ព្រៃភ្នំមានឧត្តមភាព សក្ដានុភាពជាច្រើន ប៉ុន្តែក៏ជួបការលំបាកជាច្រើន ក្នុងការអភិ
វឌ្ឍន៍ដែរ។ ដើម្បីសម្រេចគោលដៅក្លាយទៅជាខេត្តធូធារគ្រាន់បើក្នុងតំបន់ពាយ័ព្យ ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ខេត្តត្រូវកំណត់ភារកិច្ចស្នូល ដើម្បីប្រមូលផ្តុំដឹកនាំ
បញ្ជាណែនាំ អនុវត្តរាល់គោលដៅ ប្រកបដោយជោគជ័យ៕