អគ្គលេខាបក្សកុម្មុយនីសវៀតណាមទៅបំពេញទស្សនកិច្ចនៅខេត្ត Ha Giang

អគ្គលេខាបក្សកុម្មុយនីសវៀតណាមទៅបំពេញទស្សនកិច្ចនៅខេត្ត Ha Giang - ảnh 1
អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong

(VOVworld) - នាថ្ងៃទី២៧ សីហា អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោក
Nguyen Phu Trong បានទៅបំពេញទសន្សកិច្ចការងារនៅខេត្ត Ha Giang ភាគខាងជើង
វៀតណាម។លោក Nguyen Phu Trong​ បានទៅទស្សនាអង្គភាពសេដ្ឋកិច្ចមួយចំនួន
លើភូមិភាគ។ថ្លែងមតិនៅក្រុមហ៊ុនភាគហ៊ុនកសិរុក្ខកម្ម Binh Minh ៣ លោក​បានចាត់
ទុកថា ដោយមានលក្ខណៈអាកាសធាតុ និងដីធ្លីអំណោយផល ខេត្ត Ha Giang អាច
អភិវឌ្ឍន៍ការដាំដើមឱសថ រួមចំណែកកាត់បន្ថយភាពក្រីក្រនិងបង្កើតការងារធ្វើ
សំរាប់ប្រជាជន។
នារសៀលថ្ងៃដដែល លោក Nguyen Phu Trong មានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ
គណៈកម្មាធិការបក្សអចិន្រ្តៃខេត្ត និងកម្មាភិបាលស្នូលរបស់ខេត្ត Ha Giang។

ប្រតិកម្មទៅវិញ

ផ្សេងៗ