អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោកNguyenPhuTrongបំពេញទស្សនកិច្ចនៅខេត្តBinhThuan

(VOVworld) - នាព្រឹកថ្ងៃទី៣ កក្កដា ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោកNguyen Phu Trong បានទៅទស្សនស្រុកកោះ
Phu Quy។នៅឃុំ Tam Thanh គឺមជ្ឈមណ្ឌលសេដ្ឋកិច្ចស្នូលនៃស្រុកកោះនេះ លោក
Nguyen Phu Trong បានទុកពេលវេលាដើម្បីផ្លាស់ប្ដូរដោយផ្ទាល់ជាមួយកម្មាភិបាល និង
ប្រជាជន ស្ដីអំពីការចាត់តាំងនិងធ្វើសកម្មភាពរបស់អ្នកនេសាទ សេវ៉ាកម្មកែច្នៃ
ជលផល និងការសិក្សារៀនសូត្រ ផ្គត់ផ្គងទឹកសាបជាដើម។ស្ដីពីការធ្វើការនេសាទនៅ
ឆ្ងាយពីឆ្នេរសមុទ្រគួបផ្សំជាមួយការអភិវឌ្ឍន៍ចិញ្ចឹមជលផល លោក បានចាត់ទុកថា៖

អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោកNguyenPhuTrongបំពេញទស្សនកិច្ចនៅខេត្តBinhThuan - ảnh 1
អគ្គលេខាបក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong
ធ្វើការជាមួយបក្សភាគនៃស្រុុកកោះ Phu Quy (រូបថត៖qdnd.vn)


“ការធ្វើនេសាទនៅឆ្ងាយពីឆ្នេរសមុទ្រគឺជាកម្លាំងស្នូល ជាប្រពៃណីរបស់ប្រទេសយើង ចាំបាច់គួបផ្សំជាមួយនឹងការចិញ្ចឹមនៅនឹងទីកន្លែងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកោះ ធ្វើអាជីវកម្មឲ្យអស់សក្ដានុភាពឧត្តមភាព។ប៉ុន្តែទន្ទឹមនឹងការធ្វើផលិតកម្ម យើងត្រូវ
ផ្ដោតលើភារកិច្ចៈការពារមាតុប្រទេស ថែរក្សាឯករាជ្យ អធិបតេយ្យភាព​ និងបូរណភាព
ដែនដី”។
លោក Nguyen Phu Trong បានស្នើរបក្សភាគនៅឃុំ Tam Thanhប្រមូលផ្ដុំបំពេញការងារ
កសាងចាត់តាំងបក្សឲ្យបានស្អាតស្អំនិងមាំមួនប្រព័ន្ធរដ្ឋអំណាចល្អប្រសើរ បែបបទ
ខាងរដ្ឋបាលបើកទូលាយ តស៊ូបង្ការប្រឆាំងការអំពើពុករលួយ និងការខ្ជះខ្ជាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ