អគ្គលេខាបក្ស៖ឆ្នាំ២០១៥ត្រូវបង្កើតបានការបោះជំហានថ្មីក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ

អគ្គលេខាបក្ស៖ឆ្នាំ២០១៥ត្រូវបង្កើតបានការបោះជំហានថ្មីក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong

(VOV)_នារសៀលថ្ងៃទី២៩ ធ្នូ នៅទីក្រុងហាណូយ អគ្គលេខាបក្ស​កម្មុយនីស្ត
វៀតណាម  លោក Nguyen Phu Trong និងជាប្រធាន​គណៈកម្មាធិការបញ្ជាណែនាំ
មជ្ឈឹមបង្ការប្រឆាំងអំពើពុករលួយ បានធ្វើ​អធិបតីកិច្ចប្រជុំលើកទី៦ នៃគណៈកម្មា
ធិការស្ដីពីស្ថានភាព លទ្ធផលនៃការងារបង្ការប្រឆាំងអំពើពុករលួយឆ្នាំ ២០១៤ និង
ទិសដៅ ភារកិច្ចឆ្នាំ ​២០១៥។ ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បាន
ចាត់​ទុក​ថា​៖ ​ក្នុងឆ្នាំ ២០១៤ ការងារបង្ការប្រឆាំងអំពើពុករលួយទទួលបាន​លទ្ធ
ផល​សកម្មជាច្រើន។ ហើយអគ្គលេខាបក្សបានស្នើរថា៖ក្នុងឆ្នាំ២០១៥ រួមជា​មួយ
ក្រុមភារកិច្ចស្នូលចំនួន៨ ដែលបានដាក់ចេញគឺក្នុងសកម្មភាពរបស់​ គណៈកម្មា
ធិការបញ្ជាណែនាំ​ត្រូវយកចិត្តទុកដាក់ដល់លក្ខណះពិសេសនៃឆ្នាំ២០១៥ ​ពេល
ដែល​មហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ដំណើការ។ ការបង្ការប្រឆាំងអំពើពុក
រលួយនៅមានស្មុគ្រស្មាញ បាជាត្រូវធ្វើយូរអង្វែង និងប្តេជ្ញាចិត្ត៖

          “ យើងត្រូវបន្តអនុវត្តលើគ្រប់ជ្រុងជ្រោយផង និងយកចិត្តទុកដាក់​ដល់ចំ
ណុចស្នូល ចំណុចអន់ខ្សោយទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ