អគ្គលេខាបក្សជួបធ្វើការជាមួយគណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការបក្សខេត្ត Khanh Hoa

នាព្រឹកថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ បានជួប
ធ្វើការជាមួយ គណះកម្មាធិការអចិន្ត្រៃយ៍ គណះកម្មាធិការបក្ស ខេត្ត Khanh Hoa អំពីគំរោងការអភិវឌ្ឍន៍ ខេត្ត Khanh Hoa ដល់ឆ្នាំ ​២០២០។ អគ្គលេខាបក្ស Nguyen
Phu Trong បានធ្វើអធិបតី​ភាព​ជំនួប​ធ្វើការនេះ។

          រាយការណ៍ ជាមួយករិយាល័យនយោបាយអំពីគំរោងការណ៍អភិវឌ្ឍន៍ ខេត្ត 
Khanh Hoa ដល់ឆ្នាំ ២០២០ ប្រធានគណះកម្មាធិការ​ប្រជាជន​ខេត្ត ​Khanh Hoa Nguyen
 Chien Thang បានអោយដឹងថា÷ ​គោលដៅ​នៃគំរោងការនេះគឺ​កសាងខេត្ត Khanh Hoa
ក្លាយទៅជា ​ទីក្រុងចំណុះមជ្ឈឹម មុនឆ្នាំ ២០២០ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធ៌ម  ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា…។ល។ និងល្បឿនកំណើនសេដ្ឋកិច្ចរបស់
ខេត្ត  ដំណាក់កាល ២០១១ - ២០១៥ គិត​ជា​មធ្យម​ ពី ១២ - ១៣ %។

អគ្គលេខាបក្សជួបធ្វើការជាមួយគណះកម្មាធិការអចិន្ត្រៃយ៍គណះកម្មាធិការបក្សខេត្ត Khanh Hoa  - ảnh 1
អគ្គលេខាបក្ស Nguyen Phu Trong (internet)

          បន្ទាប់ពីពេលស្ដាប់មតិរបស់សមូហភាព ការិយាល័យនយោបាយ ​និងតំណាង
បណ្ដាក្រសួង  ស្ថាប័ន ផ្នែកមជ្ឈឹម សន្និដ្ឋានជំនួបធ្វើការលើកនេះ អគ្គលេខាបក្ស 
Nguyen Phu Trong បានអោយដឹងថា÷ ការកសាង ​គំរោងការអភិវឌ្ឍន៍ ខេត្ត Khanh Hoa ដល់ឆ្នាំ ២០២០ គឺចាំបាច់ណាស់។ ​ប៉ុន្តែ​ ដោយសារពេលវេលាត្រៀមរៀបចំមិនច្រើន 
ដូច្នេះខ្លឹមសារ​នៃគំរោងការណ៍ ត្រូវបន្តទៅតាមជំរៅ បង្កើតការស្រុះចិត្តគំនិតជាង…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ