អគ្គលេខាបក្សជួបសន្ទនាគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការរណសិរ្យមាតុភូមិឡាវកសាងមាតុប្រទេស
|
អគ្គលេខាបក្សជួបសន្ទនាគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការរណសិរ្យមាតុភូមិឡាវកសាងមាតុប្រទេស |
(VOV)_នារសៀលថ្ងៃទី២៩សីហា នៅទីក្រុងហាណូយអគ្គលេខាបក្ស កម្មុយនីស្ត
វៀត ណាម លោក Nguyen Phu Trong បានជួបសន្ទនាជាមួយលោក Saysomphone
Phomvihan ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិឡាវកសាងមាតុប្រទេស ដែលកំ
ពុងពំពេញទស្សនកិច្ចនៅវៀតណាម។
អគ្គលេខាបក្ស លោកNguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះអត្ថន័យ
និងសារសំខាន់នៃដំណើរទស្សនកិច្ចលើកនេះ និងសូមអបអរសាទរជោគជ័យរបស់ម
ហាសន្និបាតរណសិរ្យមាតុភូមិឡាវកសាងមាតុប្រទេស លើកទី១០។ អគ្គលេខាក៏បាន
វាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងរណសិរ្យមាតុភូមិនៃប្រទេសទាំងពី
ក្នុងរយៈពេលកន្លងទៅ ហើយសង្ឃឹមថាភាគីទាំងពីរនឹងបន្តរួមសហការជាមួយគ្នា
ជិតស្និទ្ធិថែមទៀត លើកកំពស់ប្រសិទ្ធិភាព ក្នុងការកសាងផែនមហាសាមគ្គីភាពជាតិ
រួមចំណែកសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេស វៀត
ណាមនិងឡាវ៕