|
អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី៥ វិច្ចិកា អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធានរដ្ឋ
ចិនលោក Xi Jinping បានអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាម
សេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong
និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ក្នុងដំណើរ ទស្សនកិច្ច២ថ្ងៃចាប់ពី
ថ្ងៃទី៥ដល់ថ្ងៃទី៦ វិចិ្ចកានោះ លោក Xi Jinping គ្រោងនឹង ជួបចរចារជាមួយអគ្គលេខា
បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋ
លោក Truong Tan Sang ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងនាយករដ្ឋមន្រ្តី
លោក Nguyen Tan Dung ព្រមទាំង សកម្មភាពសំខាន់ៗមួយចំនួនទៀតផងដែរ។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់លោក Xi Jinping មានអត្ថន័យដ៏សំ
ខាន់ក្នុងទំនាក់ទំនងវៀតណាម-ចិន ហើយនឹងជារបត់ដើម្បីជំរុញទំនាក់ទំនងដៃគូ
សហប្រតិបតិ្តការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។តាមដំ
ណើរទស្សនកិច្ចលើកនេះ វៀតណាមអះអាងនូវគោលមាគ៌ាកិច្ចការបរទេសដ៏
ឯករាជ្យ ម្ចាស់ការ ពហុទិសភាវូបនីយកម្ម មុនក៏ដូចជាក្រោយគោរពនិងមាន
គោលបំណងអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ ជាក់ស្ដែងជាមួយចិន ដោយឈរ
លើមូលដ្ឋានគោរពគ្នាទៅវិញទៅមក សមភាព ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហ
ប្រតិបតិ្តការនិងវឌ្ឍនភាពនៅតំបន់និងលើពិភពលោក៕