អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី១៩ធ្នូ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang  Vorachith បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong 
អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម - ảnh 1អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម 

នាព្រឹកថ្ងៃទី១៩ធ្នូ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ធ្នូឆ្នាំ២០១៧ តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋ លោកTran Dai Quang ។ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong។
ថ្លែងមតិ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖
“ ដំណើរទស្សនកិច្ចរបស់សមមិត្ត Bounnhang Vorachith អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ មានអត្ថន័យប្រវត្តិសាស្ត្រជ្រាលជ្រៅ បន្ទាប់ពីពេលប្រទេសទាំងពីរបានរៀបចំជោគជ័យឆ្នាំសាមគ្គីភាព មិត្តភាព២០១៧ រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព សហប្រតិបត្តិការវៀតណាម-ឡាវ។ ដំណើរទស្សនកិច្ចនេះបាននាំមកអោយប្រជាជនវៀតណាម នូវមនោសញ្ជេតនាជ្រាលជ្រៅ មិត្តភាពដ៏មហិមា ចំណងសាមគ្គីភាពពិសេស ស្មោះត្រង់ របស់បក្ស រដ្ឋ និងប្រជាជនឡាវជាភាតរះ។”
នៅក្នុងជំនួបសន្ទនា ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីបក្ស ប្រទេសនីមួយៗ ការផ្លាស់ប្តូរទិសដៅ វិធានការណ៍ដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាពិភាក្សាអំពីបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ស្ដីអំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការរក្សាសន្តិភាព ស្ថិតភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត និងឯកភាពថារាល់ជំលោះត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីសមុទ្រ ( UNCLOS) ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ