អគ្គលេខាបក្សនៃប្រទេសទាំង២វៀតណាមចិនចរចារតាមទូរសព្ទ
(VOVWORLD) /  
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោកNguyen Phu Trong និង អគ្គលេខាបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋចិនលោកXi jinpingបានដំណើរការចរចារតាមទូរសព្ទ(រូបថតVNA)
|
Vovworld-នាថ្ងៃទី១១កុម្ភះអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោកNguyen Phu
Trong និង អគ្គលេខាបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋចិនលោកXi jinpingបានដំណើរ
ការចរចារតាមទូរសព្ទក្នុងឱកាសប្រជាជននៃប្រទេសទាំង២ត្រៀមទទួលបុណ្យចូល
ឆ្នាំថ្មីជាប្រពៃណី២០១៥។លោកNguyen Phu Trongបានប្រសិទ្ឋិពរប្រជាជនចិនទទួល
បុណ្យចូលឆ្នាំថ្មីប្រកបដោយក្តីសប្បាយរីករាយ។លោកគូសបញ្ជាកើថែមទៀតថា៖ក្នុង
រយះពេល៦៥ឆ្នាំកន្លងមកទំនាកើទំនងសហប្រតិបត្តិការយុទ្ឋសាស្រ្តលើគ្រប់វិស័យ
រវាងប្រទេសទាំង២វៀតណាមចិនគប្បីជំរុញខ្លាំងថែមទៀតដើម្បីផលប្រយោជន៍របស់
ប្រជាជននៃប្រទេសនិមួយៗដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍
នៅក្នុងតំបន់និងនៅលើសកលលោកទៀតផង។លោកNguyen Phu Trongចាត់ទុកថា៖
ភាគីទាំង២គប្បីបង្កើនបន្ថែមការយល់ដឹងនិងទំនុកទុកចិត្តគ្នាទៅវិញទៅមកពង្រឹង
ចំណងមិត្តភាពរក្សាសន្តិភាពស្ថិរភាពដំណើរការចរចារផ្លាស់ប្តូរយោបល់ដ៍ស្មោះស្ម័គ្រ
សំដៅដោះស្រាយបញ្ហាលើសមុទ្រខាងកើតតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំង
២បានសម្រេចសមស្របទៅនឹងច្បាប់និងទំលាប់អន្តជាតិជំរុញទំនាក់ទំនងរវាងប្រទេស
ទាំង២អភិវឌ្ឍន៍ប្របដោយចិរភាព។
លោកXi jinpingបានប្រសិទ្ឋិពរបណ្តាជ័យជំនះធំធេងដែលប្រជាជនវៀតណាមទទួល
បានក្នុងអំឡុង៨៥ឆ្នាំកន្លងមកក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។លោក
បានជូនពរឆ្នាំថ្មី ប្រជាជនវៀតណាមហើយប្រសិទ្ឋិពរបក្សនិងប្រជាជនវៀតណាម
សម្រេចបានរាល់គោលដៅភារកិច្ចដែលបានដាក់ចេញនិងរៀចំមហាសន្និបាតលើកទី
១២របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ។
លោកXi jinpingបានប្រសិទ្ឋិពរបណ្តាជ័យជំនះធំធេងដែលប្រជាជនវៀតណាមទទួលបាន
ក្នុងអំឡុង៨៥ឆ្នាំកន្លងមកក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។លោកបាន
ជូនពរឆ្នាំថ្មី ប្រជាជនវៀតណាមហើយប្រសិទ្ឋិពរបក្សនិងប្រជាជនវៀតណាមសម្រេច
បានរាល់គោលដៅភារកិច្ចដែលបានដាក់ចេញនិងរៀចំមហាសន្និបាតលើកទី១២របស់
បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ។
នៅឱកាសនេះលោកអគ្គលេខាទាំង២រូបបានផ្លាស់ប្តូរយោបល់ស្តីពីទិសដៅសំខាន់ៗ
ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២
នាពេលខាងមុខជាពិសេសគឺការផ្លាស់ប្តូតគណះប្រតិភូជាន់ខ្ពស់។លោកNguyen Phu
Trongបានអញ្ជើញលោកXi jinpingបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលវេ
លាដ៍សមស្រប។លោកXi jinpingបានថ្លែងអំណរគុណនិងទទួលសេចក្តីអញ្ជើញនេះ។លោក
Xi jinpingបានអញ្ជើញលោកNguyen Phu Trongបំពេញទស្សនកិច្ចនៅប្រទេសចិន។លោកNguyen Phu Trongបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រនិងទទួលសេចក្តីអញ្ជើញនេះ៕
-VOVWORLD