អគ្គលេខាបក្សបានមកជូនពរបុណ្យតេតថ្នាក់ដឹកនាំបក្សអតីតថ្នាក់ដឹកនាំបក្សរដ្ឋ

អគ្គលេខាបក្សបានមកជូនពរបុណ្យតេតថ្នាក់ដឹកនាំបក្សអតីតថ្នាក់ដឹកនាំបក្សរដ្ឋ - ảnh 1
អគ្គលេខាបក្សបានមកជូនពរបុណ្យតេតថ្នាក់ដឹកនាំបក្សអតីតថ្នាក់ដឹកនាំបក្សរដ្ឋ (VOV)

        Vovworld-នាថ្ងៃទី១៤កុម្ភៈ (គឺថ្ងៃទី២៦ខែ១២តាមច័ន្ទគតិ) ក្នុងបរិយាកាស​
ទូទាំង​ប្រទេសអំណរនិទាឃៈរដូវអំណរបក្សរុងរឿងគំរប់អាយុ៨៥ឆ្នាំ នៅវិមាន​
ប្រធានរដ្ឋ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន​
មកជូនពរ​យុទ្ធមិត្ត​បដិវត្តន៍ជើងចាស់ ថ្នាក់ដឹកនាំបក្សរដ្ឋរណសិរ្សមាតុភូមិ​វៀត
ណាម កម្មាភិបាល​ថ្នាក់ដឹកនាំស្ថាប័នមជ្ឈឹមនិងទីក្រុងហាណូយ។

        លោកអគ្គលេខាបានលើកច្បាស់ថា ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយអនុវត្ត​សេច
ក្តី​សំរេច​ចិត្ត​នៃមហាសន្និបាតលើកទី១១របស់បក្សនិងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម៥ឆ្នាំ ២០១១​-២០១៥​និងជាឆ្នាំមានទិវាបុណ្យធំៗសំខាន់នៃ​ប្រជាជាតិ។
ស្ថានភាព​អន្តរជាតិនិងក្នុង​ប្រទេស​បានបង្កើតឱកាសងាយស្រួល​ជា​ច្រើនប៉ុន្តែ
ក៏ដាក់ចេញ​ការ​លំបាកសាកល្បង​ផង​ដែរ ទាមទាការប្តេជ្ញាចិត្តដ៏ធំធេង​ដើម្បី​
សំរេចដ៏ជោគជ័យ​ភារកិច្ចក្នុងឆ្នាំ២០១៥។

        “ដើម្បីអនុវត្តបានប្រការនេះ បក្សទាំងមូលប្រជាជនទាំងមូលកងទ័ព​ទាំង​មូល
​ត្រូវ​បង្កើនសាមគ្គីភាពរួមកំលាំងកាយចិត្តពង្រីកស្មារតីស្នេហាជាតិ​ឬទ្ធានុភាពនិង
​បញ្ញា​វៀតណាម ប្រពៃណីអរិយ្យធម៍របស់ប្រជាជាតិខំប្រឹង​ប្រែង​ឆ្លងផុតពីការ
លំបាក​សាកល្បងកសាងប្រទេសយើងកាន់តែសម្បូររុងរឿង​សុភមង្គល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ