អគ្គលេខាបក្សបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
|
អគ្គលេខាបក្សបានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី១៦កុម្ភៈ (ពោលគឺថ្ងៃទី២៨ខែ១២តាមច័ន្ទគតិ) ក្នុង
ឱកាសបុណ្យឆ្នាំថ្មីនិងរំលឹកខួបលើក៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមកអុធធូបរំលឹក
វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ៦៧ក្នុងមណ្ឌលកេរ៌្តដំណែលលោក
ប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។ សំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិក
មណ្ឌូលកេរ៌្តដំណែលលោកប្រធានហូជីមិញ លោកអគ្គលេខា Nguyen Phu Trong បាន
ផ្ដែផ្ដាំកម្មាភិបាលបុគ្គលិកមណ្ឌូលកេរ៌្តដំណែលត្រូវជាអ្នកដើរទៅមុខក្នុងការអនុវត្ត
ពាក្យទូន្មានរបស់លោកប្រធានហូជីមិញអំពីកសាងបក្សរៀនសូត្រធ្វើតាមគំរូសីលធម៍
លោកប្រធានហូជីមិញ។
នាព្រឹកថ្ងៃដដែល អគ្គលេខា Nguyen Phu Trong បានមកសាកសួរសុខទុក្ខជូនពរ
បុណ្យតេតនិងជូនពរជន្មាយុគ្រួសារសាស្ត្រាចារ្សវីរពលករ Vu Khieu ផងដែរ៕