អគ្គលេខាបក្សលោក Nguyen Phu Trong៖ កសាងវប្បធម៌សុចរិតភាព គ្មានអំពើពុករលួយ និងភាពអវិជ្ជមាន

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការដឹកនាំខេត្ត គណៈកម្មាធិការបក្សទីក្រុង បន្តជ្រួតជ្រាបនិងយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងអំណាចរបស់គណៈកម្មាធិការដឹកនាំខេត្ត។
អគ្គលេខាបក្សលោក Nguyen Phu Trong៖ កសាងវប្បធម៌សុចរិតភាព គ្មានអំពើពុករលួយ និងភាពអវិជ្ជមាន - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong

នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទអនឡាញដែលតភ្ជាប់បណ្តាញជាមួយខេត្តក្រុងចំនួន ៦៣ ទូទាំងប្រទេស ដើម្បីត្រួតពិនិត្យរយៈពេល ១ ឆ្នាំនៃប្រតិបត្តិការរបស់គណៈកម្មាធិការដឹកនាំខេត្តស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំការបង្ការប្រឆាំងអំពើពុករលួយ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យគណៈកម្មាធិការដឹកនាំខេត្ត គណៈកម្មាធិការបក្សទីក្រុង បន្តជ្រួតជ្រាបនិងយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងអំណាចរបស់គណៈកម្មាធិការដឹកនាំខេត្ត; សកម្មភាពរបស់គណៈកម្មាធិការដឹកនាំត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ ម៉ត់ចត់ ដោយធានាលទ្ធផលជាក់ស្តែង។ ក្រឡែកទៅមើលសកម្មភាពរបស់គណៈកម្មាធិការដឹកនាំខេត្តបង្ការប្រឆាំងអំពើពុករលួយ   ក្រោយរយៈពេល១ឆ្នាំនៃការបង្កើត អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា គ្រប់មូលដ្ឋានទាំង ៦៣/៦៣ បានបង្កើតគណៈកម្មាធិការដឹកនាំខេត្ត; បង្កើតការផ្លាស់ប្តូរថ្មីក្នុងការរកឃើញ និងការចាត់ការអំពើពុករលួយ និងភាពអវិជ្ជមាននៅថ្នាក់មូលដ្ឋាន៖

“អាចមើលឃើញថា លទ្ធផលនៃការរកឃើញនិងការដោះស្រាយអំពើពុករលួយនិងភាពអវិជ្ជមានក្នុងមូលដ្ឋានបានប្រែប្រួលយ៉ាងច្បាស់ ចាប់តាំងពីគណៈកម្មាធិការដឹកនាំខេត្តត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការមក។ ចាប់តាំងពីការបង្កើតឡើងរហូតមកដល់ពេលនេះ មូលដ្ឋានបានកាត់ទោសចំនួន ៥៣០ ករណី កើនឡើង ១,៥ ដងនៃចំនួនករណី និងការកើនឡើងនៃចុងចោទជាង ៨០០ នាក់បើធៀបនឹងឆ្នាំ ២០២១។ សកម្មភាពទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់មួយជំហានម្តង ៗ ដើម្បីយកឈ្នះលើស្ថានភាព "ខាងលើក្តៅ ខាងក្រោមត្រជាក់"។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើដល់គ្រប់ជាន់ថ្នាក់ធ្វើឲ្យបានល្អជាងក្នុងការកសាង និងកែតម្រូវបក្ស; តស៊ូយ៉ាងខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងបុគ្គលនិយម "ផលប្រយោជន៍ក្រុម"; ផ្តោតលើការដឹកនាំ និងដឹកនាំ ដើម្បីកសាងវប្បធម៌ សុចរិតភាព គ្មានអំពើពុករលួយ និងភាពអវិជ្ជមានក្នុងចំណោមកម្មាភិបាល បក្ខជន   បុគ្គលិក និងប្រជាពលរដ្ឋទាល់តែសោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ