អគ្គលេខាបក្សលោក Nguyen Phu Trong ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ បក្ស រដ្ឋ ជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស

(VOVWORLD) - ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំថោះ បញ្ចស័ក ២០២៣ នាព្រឹកថ្ងៃ ទី ១៩ មករា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បាន អញ្ជើញជាអធិបតីក្នុងពិធីជួបជុំ ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងជនរួមជាតិ យុទ្ធជនទូទាំងប្រទេស អាណិកជនវៀត ណាមនៅឯបរទេស។

អគ្គលេខាបក្សលោក Nguyen Phu Trong ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ បក្ស រដ្ឋ ជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា អញ្ជើញចូលរួមជំនួប។ (រូបថត៖ VOV)
អគ្គលេខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា ប្រទេសជាតិបាន ឆ្លងឆ្នាំខាល ចត្វាស័ក ២០២២ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗ  និងសម្បូរបែបជា ច្រើន។ ក្នុងបរិបទដែលស្ថានការណ៍លើពិភពលោក តំបន់ និងក្នុងប្រទេស មានការ លំបាក បញ្ហាប្រឈមជាច្រើន ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ និងឆន្ទៈ ឫទ្ធានុភាព   ការច្នៃប្រឌិតរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ព ទាំងមូលបានជំនះលើការលំបាក បញ្ហាប្រឈម ដើម្បីសម្រេចបាននូវលទ្ធផល និង សមិទ្ធផលសំខាន់ៗ និងធំធេងលើគ្រប់វិស័យ។ គួរកត់សម្គាល់ថា កំណើនសេដ្ឋ កិច្ចសម្រេចបានជាង ៨% ពោលគឺខ្ពស់ជាងច្រើនបើធៀបនឹងផែនការពី ៦% ទៅ ៦,៥%។ សន្តិសុខសង្គមត្រូវបានធានា; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានយកចិត្តទុកដាក់ និងកែលម្អគួរឱ្យកត់សម្គាល់។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ភារកិច្ចចម្បងនាពេលខាងមុខនេះ គឺជំនះលើការលំបាក ដោះស្រាយការជំពាក់ ជំពិន ជំរុញខ្លាំងផលិតកម្ម និងអាជីវកម្ម; ថែទាំជីវភាពរស់នៅរបស់ប្រជាជន កម្មាភិបាល និងយុទ្ធ ជនដែលកំពុងបំពេញភារកិច្ចនៅតាមតំបន់ព្រំដែន កោះសមុទ្រ ដើម្បីការពារមាតុភូមិ; ដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត; ថែទាំឲ្យប្រជាជន ទទួលបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងសុវត្ថិភាព។ នាពេលខាងមុខ ខ្ញុំ ស្នើឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ពង្រឹងសាមគ្គីភាពឲ្យកាន់ តែរឹងមាំជាងទៀត ប្ដេជ្ញាចិត្តឲ្យកាន់តែខ្លាំងក្លាជាងទៀត រួមកម្លាំងកាយចិត្ត ពង្រីក ស្មារតីស្នេហាជាតិ ឫទ្ធានុភាព និងប្រាជ្ញាវៀតណាម ប្រពៃណីវប្បធម៌របស់ប្រជាជាតិ ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសុភមង្គល”។
អគ្គលេខាបក្សលោក Nguyen Phu Trong ជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ បក្ស រដ្ឋ ជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេស - ảnh 2(រូបថត៖ VOV)
អគ្គលេខាបក្ស លោក Nguyen Phu Trong បានជូនពរបុព្វហេតុបដិវត្តន៍របស់ ប្រជាជនវៀត ណាមទាំងមូល សម្រេចបានជ័យជំនះថ្មីដ៏ធំធេងជាងទៀត; ឆ្នាំ ២០២៣ នឹងទទួលបានជោគជ័យ អភិវឌ្ឍន៍យ៉ាងលឿន និងមានចីរភាពជាងឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ