អគ្គលេខាបក្សលោក Nguyen Phu Trong ជួបចរចារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបចរចារជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទៅដល់ទីក្រុងប៉េកាំងចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

(VOVworld)-នារសៀលថ្ងៃទី១២ខែមករា ពិធីទទួលបដិសញ្ឋារកិច្ចជាផ្លូវអគ្គលេខា
 បក្ស លោក Nguyen Phu Trong និងគណៈប្រតិភូវៀតណាមដែលបំពេញទស្សន
កិច្ចជាផ្លូវការនៅចិនបានប្រារព្ធឡើងយ៉ាងឱឡារិកនៅមហាសាលប្រជាជននៃរដ្ឋធានី
ប៉េកាំងប្រទេសចិន។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញ
ធ្វើជាអធិបតីពិធីទទួលស្វាគមន៍នេះ។ បន្ទាប់មក ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរបាន
ដំណើរការកិច្ចចរចារ។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមានអនុ
សាសន៍ថា៖

         “ខ្ញុំមានក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសចិន
ដ៏ស្រស់ស្អាតនិងជួបសំណេះសំណាលជាមួយលោក Xi Jinping។ តាងនាមគណៈ
ប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋវៀតណាម ខ្ញុំសូមថ្លែងអំណរគុណចំពោះអគ្គលេខាបក្ស
 និងជាប្រធានរដ្ឋចិនលោក Xi Jinping រួមទាំងថ្នាក់ដឹកនាំចិនដែលទទួលស្វាគមន៍
​យ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូវៀតណាម។ ក្នុងឱកាសនេះដែរ តាងនាមបក្ស
និងរដ្ឋវៀតណាម សូមជូនពរនូវសមិទ្ធិដ៏ធំធេងដែលបក្សនិងរដ្ឋចិនទទួលបាននា
ពេលកន្លងទៅ”។
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំរវាងបក្សទាំង
ពីរ រដ្ឋទាំងពីរ សំដៅដោះស្រាយបន្ទាន់រាល់បញ្ហាកើតមានឡើងក្នុងទំនាក់ទំនងទ្វេ
ភាគី។

        អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping បានអះអាងថា ចិន
នឹងធ្វើអស់ពីកម្លាំងកាយចិត្តគាំទ្រវៀតណាមរៀបចំប្រកបដោយជោគជ័យ សន្និសីទ
ជាន់ខ្ពស់ APEC ក្នុងឆ្នាំ២០១៧។

        ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីររូបបានចាត់ទុកថា នេះជា
បញ្ហាសំខាន់ដែលជះឥទ្ធពលខ្លាំងទៅលើទំនុកទុកចិត្តនយោបាយ មនោ សញ្ចេតនា
និងស្ថានភាពនៃប្រទេសទាំងពីរផ្ទាល់ក៏ដូចជាស្ថានភាពក្នុងតំបន់​និងលើពិភពលោក
ដែរ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះ អាងគោលនយោបាយមុន
ក៏ដូចជាក្រោយរបស់វៀតណាមគឺដោះស្រាយ ជម្លោះលើសមុទ្រខាងកើតដោយ
សន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ ដែល​ក្នុងនោះមានអនុសញ្ញាអ​.ស.បស្តីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រមទាំង​អនុ វត្តពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការ
ប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាងកើត(DOC) និងខិតខំរួមជាមួយអាស៊ាន
បញ្ចប់យ៉ាងឆាប់ៗនូវ “ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត” (COC)។

នារសៀលថ្ងៃទី១២ មករា នៅមហាសាលប្រជាជន នៅរដ្ឋធានីប៉េកាំង បន្ទាប់ពី
បញ្ចប់ជំនួបចរចារ អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្សនិងជា
ប្រធានរដ្ឋលោក Xi Jinping បានអញ្ជើញធ្វើកសិណសាក្សីពិធីចុះហត្ថលេខាលើឯក
សារសហប្រតិបត្តិការចំនួន១៥រវាងវៀតណាមនិងចិន។ក្នុងនោះមាន កិច្ចព្រមព្រៀង
សហប្រតិបតិ្តការបណ្ដុះបណ្ដាលកម្មាភិបាលជាន់ខ្ពស់រវាងបក្សកុម្មុយនីស្តវៀត
ណាមនិងបក្សកុម្មុយនីស្តចិន អនុស្សរណៈយោគយល់សហប្រតិបតិ្តការរវាងគណៈ
កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៃរដ្ឋ
សភាចិន សេចក្ដីថ្លែងការណ៍លើទស្សនៈវិស័យរួមស្ដីអំពីកិច្ចសហប្រតិបតិ្តការការ
ការជាតិរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិចិនដល់ឆ្នាំ
២០២៥និងកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងវិទ្យុផ្សាយសម្លេងវៀតណាមជាមួយ
វិទ្យុផ្សាយសម្លេងអន្តរជាតិចិនជាដើម។

      នាយប់ថ្ងៃដដែល អគ្គលេខាបក្សនិងជាប្រជាជនរដ្ឋចិន លោក Xi Jinping បានរៀបចំ
ពិធីជប់លៀងទទួលស្វាគមន៍អគ្គលេខាបក្សលោក Nguyen Phu Trong និងគណៈប្រតិភូ
ជាន់ខ្ពស់វៀតណាម៕

p

ប្រតិកម្មទៅវិញ

ផ្សេងៗ