អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យគំរូជនជាតិភាគតិច
(VOVWORLD) -ជនជាតិភាគតិចភាគច្រើនរស់នៅតំបន់ឆ្ងាយដាច់ស្រយាលនិងអតីតតំបន់បដិវត្តន៍ក្នុងតំបន់ប្រយុទ្ធតស៊ូដ៏សាហាវមុននេះ ហើយបានរួមចំណែកច្រើនដល់ការរំដោះប្រទេសជាតិ។ នេះជាការអះអាងរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នារសៀលថ្ងៃទី ១៨ ធ្នូនៅទីក្រុងហាណូយក្នុងជំនួបប្រាស្រ័យជាមួយតំណាងដែលចូលរួម«ពិធីអបអរសាទរប្រជាជនមានកិត្យានុភាព
អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យគំរូជនជាតិភាគតិច
|
ជនជាតិភាគតិចភាគច្រើនរស់នៅតំបន់ឆ្ងាយដាច់ស្រយាលនិងអតីតតំបន់បដិវត្តន៍ក្នុងតំបន់ប្រយុទ្ធតស៊ូដ៏សាហាវមុននេះ ហើយបានរួមចំណែកច្រើនដល់ការរំដោះប្រទេសជាតិ។ នេះជាការអះអាងរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នារសៀលថ្ងៃទី ១៨ ធ្នូនៅទីក្រុងហាណូយក្នុងជំនួបប្រាស្រ័យជាមួយតំណាងដែលចូលរួម«ពិធីអបអរសាទរប្រជាជនមានកិត្យានុភាព បញ្ញវន្តនិងពាណិជ្ជករ តំណាងជនជាតិភាគតិចក្នុងទូទាំងប្រទេសឆ្នាំ ២០១៧ "។
អគ្គលេខាបក្សក៏បានកោតសរសើរផងដែរចំពោះការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមនៃតំបន់ជនជាតិភាគតិចនៅទូទាំងប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថាក្នុងដំណើរការផ្លាស់ប្តូរថ្មីនាបច្ចុប្បន្ន បងប្អូនជនរួមជាតិជាជនជាតិភាគតិចគួរតែបន្តជំរុញប្រពៃណីសាមគ្គីភាពជួយឧបត្ថម្ភគ្នាទៅវិញទៅមក អនុវត្តគោលនយោបាយនិងគោលការណ៍របស់បក្សនិងច្បាប់របស់រដ្ឋ៕