អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រុងហាណូយ

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រុងហាណូយ - ảnh 1
ហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Hoan Kiem និងខ័ណ្ឌBa Dinh (រូបថតៈ Tienphong)

(VOVworld)-នាព្រឹកថ្ងៃទី៦សីហានៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
ខ័ណ្ឌ Hoan Kiem និងខ័ណ្ឌ​Ba Dinh សំដៅរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំ
លើកទី១រដ្ឋសភានីតិកាលទី១៤ ។ អ្នកបោះឆ្នោតនៃខ័ណ្ឌទាំងពីរ សុទ្ធតែគាំទ្រ
ចំពោះលទ្ធផលដែលអង្គប្រជុំទទួលបាន និង សម្តែងក្តីជឿជាក់ទៅលើការដឹក
នាំរបស់បក្សនិងរដ្ឋ។ ថ្លែងមតិក្នុងការជួបប្រាស្រ័យនេះ លោក Nguyen Phu
Trong បានសង្កត់ធ្ងន់ថា ការងាររៀបចំកម្មាភិបាលមានសារៈសំខាន់ ណាស់។​
តាមនោះ បន្ទាប់ពីមហាសន្និបាតបក្ស មជ្ឈឹមបានអនុវត្តការរៀបចំកម្មាភិបាល
 ឡើងវិញ និងពង្រឹងក្បាលម៉ាស៊ីនរដ្ឋ។ នៅក្នុងកិច្ចប្រជុំលើកទី១កន្លងទៅ រដ្ឋ
សភាក៏បានជ្រើស​តាំងបានថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មីនិងទទួលបានការសុ្រះ
ចិត្តគំនិតពីប្រជាជនទូទាំង ប្រទេស។ស្តីពីការងារបង្ការប្រឆំាងអំពើរពុករលួយ
 លោកអគ្គលេខាបក្សសង្កត់ធ្ងន់ជាថ្មីម្តងទៀត ថា៖ នេះជាការងារសំខាន់ប៉ុន្តែក៏
ពោរពេញដោយឧបស័គ្គ ។​ដូច្នេះ ក្នុងដំណើរការដោះស្រាយ គប្បីមានការចូល
រួមរបស់ស្ថាប័នរដ្ឋនានា និងជាពិសេសគឺតួនាទីរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ