អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ

(VOVWORLD) - នាថ្ងៃទី ២៩ វិច្ឆិកា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូសមាជិកសភាមណ្ឌលហាណូយ បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Tay Ho ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem ក្នុងនោះជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី៤រដ្ឋសភានីតិកាលទី១៤។ 

អគ្គលេខាបក្សលោក Nguyen Phu Trong ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ - ảnh 1 អគ្គលេខាលោក Nguyen Phu Trong (ខាងស្ដាំ) ស្ដាប់ការផ្ដល់យោបល់របស់អ្នកបោះឆ្នោត (រូបថត៖ dantri)

អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាលោក Nguyen Phu Trong បានឲ្យដឹងថា ការផ្ដល់យោបល់ទាំងអស់របស់អ្នកបោះឆ្នោតនឹងត្រូវបានទទួលយកយ៉ាងពេញលេញ ហើយដាក់ជូនរដ្ឋសភានិងស្ថាប័នទាក់ទិននានា។ ផ្លាស់ប្ដូរជាមួយអ្នកបោះឆ្នោតអំពីការងារបង្ការប្រឆាំងអំពើពុករលួយ អគ្គលេខាលោក Nguyen Phu Trong ចាត់ទុកថា ការងារបង្ការប្រឆាំងអំពើពុករលួយនាពេលកន្លងទៅមានការរីកចម្រើនជាច្រើន ដោយត្រូវបានដំណើរការប្រកបដោយប្រសិទ្ធភាពជាងមុន ប៉ុន្តែនៅមានកិច្ចការត្រូវធ្វើជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ