អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអ្នកបោះឆ្នោតមណ្ឌលទីក្រុងហាណូយ
(VOVWORLD)-អនុវត្តតាមកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុនសម័យប្រជុំលើកទិ៤ រដ្ឋសភាវៀតនាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី១២តុលា អគ្គលេខាបក្ស លោក Nguyen Phu Trong រួមជាមួយបណ្ដាសមាជិកសភាមណ្ឌលរដ្ឋធានីហាណូយ បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh និង Tay Ho
អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអ្នកបោះឆ្នោតមណ្ឌលទីក្រុងហាណូយ
|
អនុវត្តតាមកម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត មុនសម័យប្រជុំលើកទិ៤ រដ្ឋសភាវៀតនាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី១២តុលា អគ្គលេខាបក្ស លោក Nguyen Phu Trong រួមជាមួយបណ្ដាសមាជិកសភាមណ្ឌលរដ្ឋធានីហាណូយ បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Ba Dinh និង Tay Ho(រដ្ឋធានីហាណូយ)។នៅទីនេះ បណ្ដាអ្នកបោះឆ្នោតបានបង្ហាញនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ របស់រដ្ឋធានីហាណូយ នាពេលថ្មីៗនេះ ជាពិសេសគឺការងារបង្កាប្រឆាំងអំពើពុករលួយ។
នៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា៖ ស្ថានភាពប្រទេសជាតិមានបំរែបំរួលសកម្មជាច្រើន។ ស្ថានភាពនយោបាយសេដ្ឋកិច្ច សង្គមកិច្ចស្ថិរភាព តួនាទីរបស់ប្រទេសជាតិត្រូវបានលើកកំពស់ជាបន្តបន្ទា