អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីរំលឹកខួបលើកទី ៧៥ ទិវាបង្កើតសម្ព័ន្ធសមាគមន៍អក្សរសាស្ត្រសិល្បៈ វៀតណាម (១៩៤៨ - ២០២៣)។

អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងសុន្ទរកថានៅពិធី។ (រូបថត៖ VOV)
ក្នុងសុន្ទរកថានៅពិធីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅអំពីតួនាទី និងឋានៈដ៏សំខាន់នៃ វប្បធម៌ អក្សរសាស្ត្រ និងសិល្បៈក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវគាំទ្រ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់សកម្មភាពវប្បធម៌ អក្សរសាស្ត្រ សិល្បៈ តាមរយៈយន្តការ និងគោល នយោបាយ; កៀរគរធនធានទាំងអស់ ទាំងខាងសម្ភារៈ និងខាងស្មារតី ដើម្បីឱ្យវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈមានការរីកចម្រើនយ៉ាងខ្លាំងក្លា ហើយរួមចំណែកកាន់តែច្រើន ក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។ លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖
“ខ្ញុំជឿជាក់ថា ខឿនអក្សរសាស្ត្រសិល្បៈបដិវត្តន៍វៀតណាម រួមជាមួយនឹង ជួរអ្នកអក្សរសាស្ត្រ សិល្បករ ដែលធ្លាប់បានហាត់ពត់លត់ដំ ក្នុងការតស៊ូ បដិវត្តន៍កាលពីមុន និងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិនាពេល បច្ចុប្បន្ន នឹងបន្តពង្រីកសមិទ្ធិផលនៃអក្សរសាស្ត្រ សិល្បៈ ក្នុងអំឡុងពេល ៧៥ ឆ្នាំ កន្លងមក។ ប្រាកដណាស់ថា យើងនឹងជំនះពុះពារលើការលំបាក និងបញ្ហាប្រឈម ទាំងអស់ ដើម្បីមានស្នាដៃបន្ថែមទៀតដែលសក្តិសមនឹងប្រជាជននិងមាតុភូមិ វៀតណាម បំពេញតាមការរំពឹងទុករបស់ប្រជាជន”។
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ជួរអ្នកអក្សរសាស្ត្រនិងសិល្បករ ក្នុងស្រុកត្រូវបំពេញឱ្យបានល្អថែមទៀតនូវតម្រូវការនៃបុព្វហេតុពង្រឹងវប្បធម៌ឡើងវិញ - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong ថតរូបអនុស្សាវរីយ៍ជាមួយបណ្ដាប្រតិភូ។
(រូបថត៖ VOV)
អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើឱ្យសម្ព័ន្ធសមាគមអក្សរ សាស្ត្រសិល្បៈ បញ្ញវន្តអក្សរសាស្ត្រ សិល្បៈវៀតណាម បន្តពិគ្រោះយោបល់ បដិវាទ ក្នុងដំណើរការកសាង កែលម្អយន្តការ គោលនយោបាយ និងឯកសារច្បាប់ ដើម្បី ស្វែងរក ទាក់ទាញ ប្រើប្រាស់ និងលើកតម្កើងបញ្ញវន្ត-អ្នកអក្សរសាស្ត្រ និងសិល្បករ ដែលមានទេពកោសល្យ សំដៅកសាងជួរអ្នកអក្សរសាស្ត្រសិល្បៈករឲ្យបាន រឹងមាំ បំពេញតម្រូវការនៃការអភិវឌ្ឍវប្បធម៌ ការកសាងមនុស្សវៀតណាម ក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ