អគ្គលេខាបក្សលោក Nguyen Phu Trong៖ តំបន់ណាមបូខាងកើតត្រូវក្លាយទៅជាតំបន់គំរូនិងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់តំបន់

(VOVWORLD) - អញ្ជើញថ្លែងមតិនៅសន្និសីទនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា តំបន់មានតួនាទីសំខាន់ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសជាតិ។ 
អគ្គលេខាបក្សលោក Nguyen Phu Trong៖ តំបន់ណាមបូខាងកើតត្រូវក្លាយទៅជាតំបន់គំរូនិងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់តំបន់ - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាបិទសន្និសីទ (រូបថត៖ Tri Dung/TTXVN)

នាព្រឹកថ្ងៃទី២៣ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ លេខាធិការដ្ឋានបានបើកសន្និសីទទូទាំងប្រទេសតាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីជ្រួតជ្រាបនិងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៤ របស់ការិយាល័យនយោបាយ នីតិកាលទី ១៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាវិស័យការពារជាតិ និងសន្តិសុខក្នុងតំបន់ណាមបូខាងកើត ដល់ឆ្នាំ២០៣០ ជាមួយ នឹងចក្ខុវិស័យដល់ឆ្នាំ២០៤៥។

អញ្ជើញថ្លែងមតិនៅសន្និសីទនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា តំបន់មានតួនាទីសំខាន់ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់ប្រទេសជាតិ។ មហាសន្និបាតលើកទី១៣ របស់បក្សបានកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ដោយខិតខំដល់ឆ្នាំ២០៣០ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយឧស្សាហ៍កម្មទំនើប ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។ ប្រការនេះដាក់ចេញតម្រូវការស្រាវជ្រាវ ចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីៗ រួមចំណែកបង្កើតចំណុចលោតផ្លោះក្នុងកិច្ចការផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ណាមបូខាងកើត សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ដើម្បីបង្កើតឡើងចំណុចលោតផ្លោះ ក្នុងការលើកកម្ពស់សក្តានុពល និងគុណសម្បត្តិនៃតំបន់ឱ្យកាន់តែប្រសើរឡើង សេចក្តីសម្រេចចិត្តលើកនេះបានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការសម្រាប់ការច្នៃប្រឌិតដ៏រឹងមាំ ប្រកបដោយភាពច្នៃប្រឌិត បង្កើតចំណុចលោតផ្លោះក្នុងការកសាងជាបន្ត និងអភិវឌ្ឍន៍តំបន់ណាមបូខាងកើត ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម អប់រំ និងបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលជួរមុខរបស់ប្រទេសជាតិទាំងមូល និងតំបន់ណាមបូខាងកើត ដើរតួនាទីឈានមុខគេក្នុងការភ្ជាប់ និងអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long តំបន់ Tay Nguyen  និងប្រទេសទាំងមូល។ ក្នុងនោះ ទីក្រុងហូជីមិញជាទីក្រុងសេដ្ឋកិច្ចបញ្ញា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ជាគោលដៅសម្រាប់វណ្ណៈកណ្តាល បញ្ញវន្ត ជាពិសេសបញ្ញវន្តវ័យក្មេងក្នុងការរស់នៅ និងធ្វើការ; មានកម្រិតអភិវឌ្ឍន៍ស្មើរនឹងទីក្រុងធំៗនៅតំបន់អាស៊ី ដើរតួនាទីជាប៉ូលកំណើននៃតំបន់ណាមបូខាងកើត និងប្រទេសទាំងមូល។

លោកអគ្គលេខាបក្សក៏បានកត់សម្គាល់ផងដែរអំពីចក្ខុវិស័យ ភារកិច្ច និងដំណោះស្រាយដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត នៃការិយាល័យនយោបាយលើកនេះ។ អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើថា ក្រៅពីដឹងច្បាស់អំពីគោលបំណង អត្ថន័យ តម្រូវការ និងខ្លឹមសារនៃសេចក្តីសម្រេចចិត្តនោះ ប្រការសំខាន់បំផុតត្រូវផ្តោតការយកចិត្តទុកដាក់ គឺឈរលើមូលដ្ឋាននៃការផ្លាស់ប្តូរអំពីការត្រិះរិះ សុក្រិតរបៀបរបប និងគោលនយោបាយសម្រាប់ការអភិវឌ្ឍតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ