អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim

(VOVWORLD) - នាល្ងាចថ្ងៃទី២០ ខែកក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត
វៀតណាម លោក Nguyen Phu Trong បានទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោក Anwar Ibrahim។ (រូបថត៖ nhandan.vn)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim គឺជាសញ្ញាសម្គាល់ថ្មី រួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ដោយបញ្ជាក់នូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ធ្វើពហុភាគីភាវូបនីយកម្ម និងពិពិធកម្មនូវទំនាក់ទំនងកិច្ចការបរទេស ព្រមទាំងគោរពទំនាក់ទំនងជាមួយប្រទេសជិតខាង អគ្គលេខាបក្ស លោក Nguyen Phu Trong បានជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនដើម្បីបន្តរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះមានការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំប្រទេស ការគ្រប់គ្រងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម និងការខ្ជះខ្ជាយ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានសង្កត់ធ្ងន់លើគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្នុងនោះមានទំនាក់ទំនងបក្ស ការចែករំលែកបទពិសោធន៍ក្នុងការដឹកនាំ និងការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ និងក្នុងវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សន្តិសុខតាមអ៊ីនធឺណិត និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី។ លោកនាយករដ្ឋមន្ត្រីមានបំណងថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ