អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol
(VOVWORLD) - នារសៀលថ្ងៃទី ២៣ មិថុនា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។ (រូបថត៖ qdnd.vn) |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ" កាលពីចុងឆ្នាំមុន; ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលភាគីទាំងពីរសម្រេចបានក្នុងជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol; ស្នើឲ្យភាគីទាំងពីរបន្តបង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នាខាងនយោបាយតាមរយៈការរក្សាសកម្មភាពផ្លាស់ប្តូរនិងជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ប្រទេសទាំងពីរបានគោរពគ្នាទៅវិញទៅមក ហើយវៀតណាមគឺជាចំណុចកណ្ដាលនៃកិច្ចសហប្រតិបត្តិការរបស់កូរ៉េខាងត្បូងនៅអាស៊ី។ លោកប្រធានាធិបតី Yoon Suk Yeol ចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាការចាប់ផ្តើមថ្មីសម្រាប់ទំនាក់ទំនងកូរ៉េខាងត្បូង-វៀតណាមក្នុងរយៈពេល៣០ឆ្នាំខាងមុខ ព្រមទាំងសម្ដែងបំណងចង់ឲ្យប្រទេសទាំងពីរួមដំណើរគ្នាដើម្បីអភិវឌ្ឍន៍៕