អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូ បក្សកុម្មុយនីស្តគុយបា
(VOVWORLD) - អគ្គលេខាបក្សលោក Nguyen Phu Trong ចាត់ទុកថា ដំណើរទស្សនកិច្ចនិងចូលរួមសិក្ខាសាលារវាងបក្សទាំងពីរនិយាយដោយឡែក និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរនិយាយរួម ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការជួបប្រាស្រ័យ រវាងប្រជាជននាពេលកន្លងទៅ ជាភស្តុតាងដ៏រស់រវើកនៃទំនាក់ទំនងជាភាតរៈ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជនវៀតណាម-គុយបា។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (ស្ដាំ) ទទួលជួបសន្ទនាជាមួយលោក Jose Ramon Balague Cabera លេខាមជ្ឈឹមបក្សនិងជាប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា |
(VOVworld) - នារសៀលថ្ងៃទី២៤ ឧសភា នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយលោក Jose Ramon Balague Cabera លេខាមជ្ឈឹមបក្សនិងជាប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីស្តគុយបា ដែលអញ្ជើញមក ចូលរួមសិក្ខាសាលាស្ដីពីទ្រឹស្តីលើកទី៣រវាងបក្សកុម្មុយនីស្តវៀតណាមនិងបក្ស កុម្មុយនីស្តគុយបា។អគ្គលេខាបក្សលោក Nguyen Phu Trong ចាត់ទុកថា ដំណើរទស្សនកិច្ចនិងចូលរួមសិក្ខាសាលារវាងបក្សទាំងពីរនិយាយដោយឡែក និងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរនិយាយរួម ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការជួបប្រាស្រ័យ រវាងប្រជាជននាពេលកន្លងទៅ ជាភស្តុតាងដ៏រស់រវើកនៃទំនាក់ទំនងជាភាតរៈ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជនវៀតណាម-គុយបា។
រីឯខ្លួនវិញ លោក Jose Ramon Balague Cabera បានសំដែងការកោតសរសើរ ចំពោះមុខសមិទ្ធិដ៏ធំធេងនិងបទពិសោធន៍ថ្លៃថ្លារបស់វៀតណាមក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មីក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ៕