អគ្គលេខបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi
(VOVWORLD) - ក្នុងពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី ៦ កញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi នឹងជារបត់ប្រវតិ្តសាស្ត្រដែលបើកចេញសម័យកាលអភិវឌ្ឍន៍ថ្មីល្អប្រសើរសំរាប់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។
អគ្គលេខបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi |
(VOVWORLD) - ក្នុងពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី ៦ កញ្ញានៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi នឹងជារបត់ប្រវតិ្តសាស្ត្របើកចេញសម័យកាលអភិវឌ្ឍន៍ថ្មីល្អប្រសើរសំរាប់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។ អគ្គលេខាបក្សកម្មុយនិស្តវៀតណាមបានស្នើឲ្យភាគីទាំងពីរខំប្រឹងប្រែងថែមទៀតបង្កើនទំនាក់ទំនងទ្វេភាគីនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្ដាវេទិកាអន្តរជាតិនិងពហុភាគី។ រីឯខ្លួនវិញប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi បានជូនដំណឹងជាមួយអគ្គលេខា Nguyen Phu Trong អំពីលទ្ធផលនៃការចរចារជាមួយប្រធានរដ្ឋវៀតណាមលោក Trần Đại Quang ហើយអះអាងនូវការប្តេជ្ញាចិត្តនយោបាយបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យជាពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្មនិងវប្បធម៌៕