អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយអគ្គនាយិការមូលនិធិរូបីយប័ណ្ណអន្តរជាតិ

(VOVworld) - នារសៀលថ្ងៃទី១៨ មិនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន ទទួលជួបសន្ទនា
ជាមួយលោកស្រី Christine Lagarde អគ្គនាយិការមូលនិធិ រូបីយប័ណ្ណអន្តរជាតិ (IMF)
 ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។នៅទី នេះ លោក Nguyen Phu Trong
បានសំដែងក្ដីសប្បាយរីករាយចំពោះការ អភិវឌ្ឍន៍និងកិច្ចសហប្រតិបតិ្តការកាន់តែ
ជាក់ស្ដែងនិងមានប្រសិទ្ធិភាពរវាងវៀតណាមជាមួយ IMF ជាពិសេសលើវិស័យ
ពិគ្រោះយោបល់នយោបាយ លើក កំពស់គុណភាពប្រភពធនធានមនុស្សនិង
សមត្ថភាពគ្រប់គ្រង រួមចំណែកយ៉ាង សកម្មក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ របស់វៀតណាម។
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយអគ្គនាយិការមូលនិធិរូបីយប័ណ្ណអន្តរជាតិ - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គនាយិការ IMF លោកស្រី Christine Lagarde

រីឯខ្លួនវិញ លោកស្រី Christine Largarde បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផល
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលវៀតណាមទទួលបាន ជាពិសេសគឺការរក្សាស្ថិរ
ភាពម៉ាក្រូសេដ្ឋកិច្ច អត់ធ្មត់អតិផរណា ផ្សព្វផ្សាយនិងលើកកំពស់គុណភាពអប់រំ
ព្រមទាំងជំរុញកំណើនលើគ្រប់វិស័យនិងប្រកបដោយនិរន្តរភាព។លោកស្រីអគ្គ
នាយិការ IMF ក៏បានអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះទិសដៅអភិវឌ្ឍន៍និង
ភារកិច្ចស្នូលដែលវៀតណាមដាក់ចេញនាពេលខាងមុខ ហើយសំដែងជំនឿជាក់
ថា វៀតណាមនឹងបន្តជំរុញខ្លាំងការកែទម្រង់លើគ្រប់វិស័យ ជាពិសេសគឺប្រព័ន្ធ
ធនាគារ អង្គភាពអាជីវកម្មរដ្ឋ បរិយាកាសអាជីវកម្មហើយសំរេចគោលដៅទាំង
អស់ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលយូរអង្វែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ