អគ្គលេខាបក្សលោក Nguyen Phu Trong និងលោកជំទាវជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គមហេសី |
(VOVworld)-នាថ្ងៃទី៣មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen
Phu Trong និងលោកជំទាវអញ្ជើញជួបសម្តែងការគួរសមព្រះចៅអធិរាជជប៉ុន
អាគីហ៊ីតុនិងអគ្គមហេសីដែលព្រះអង្គកំពុងយាងដំណើរទស្សនៈកិច្ចនៅវៀត
ណាម ។នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានអះអាងថា វៀតណាម
យកចិត្ត ទុកដាក់ជាពិសេសនូវទំនាក់ទំនងជាមួយជប៉ុននិងមានបំណងធ្វើឲ្យស៊ី
ជម្រៅថែម ទៀតចំណងមិត្តភាពជាមួយប្រជាជនជប៉ុន។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងព្រះចៅអធិរាជប៉ុន ក៏បាន
សម្តែងក្តីសោមនស្សរីករាយចំពោះការរីកចំរើននៃទំនាក់ទំនងទ្វេភាគី ព្រមទាំង
មានបំណងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជម្រុញឲ្យបានខ្លាំងថែមទៀត
ទំនាក់ ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-ជប៉ុនផងដែរ៕