អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែមិថុនា នៅទីស្នាក់ការមជ្ឈឹមបក្ស បន្ទាប់ពីកិច្ចពិភាក្សា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ  លោក Thongloun Sisoulith បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 
អគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យមជ្ឈឹមនៃបក្សទាំងពីរសម្រាប់ដំណាក់កាល ២០២១-២០២៥  (រូបថត៖ TTXVN)

ឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខារួមមាន៖ កិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវដំណាក់កាល ២០២១-២០៣០; កិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងឡាវសម្រាប់ដំណាក់កាល ២០២១- ២០២៥; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងផែនការនិងវិនិយោគ វៀតណាមនិងក្រសួងផែនការនិងវិនិយោគឡាវ។ កិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងការិយា ល័យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងការិយាល័យមជ្ឈឹមបក្សប្រជា ជនបដិវត្តន៍ ឡាវសម្រាប់ឆ្នាំ ២០២១-២០២៥; ផែនការសហប្រតិបត្តិការវប្បធម៌សិល្បៈនិងទេសចរណ៍រវាងក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនិងក្រសួងព័ត៌មានវប្បធម៌ និងទេសចរណ៍ឡាវសម្រាប់ឆ្នាំ ២០២១-២០២៥; ផែនការសហប្រតិបត្តិការក្នុងវិស័យព័ត៌មានរវាងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម និងក្រសួងព័ត៌មានវប្បធម៌ និងទេសចរ ណ៍ឡាវ។ កិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងគណៈចលនាមហាជននៃមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សរណសិរ្សឡាវសម្រាប់ការកសាងប្រទេសជាតិក្នុងឆ្នាំ ២០២១-២០២៥។ ក្នុងឱកាសនេះ សហគ្រាសវៀតណាមនិងឡាវមួយចំនួនក៏បានចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ