អគ្គលេខាបក្សលោក Nguyen Phu Trong បានបំពេញការងារនៅខេត្ត Can Tho

អគ្គលេខាបក្សលោក Nguyen Phu Trong បានបំពេញការងារនៅខេត្ត Can Tho - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong បានបំពេញការងារនៅខេត្ត Can Tho (VOV)

        Vovworld-នាថ្ងៃទី១៤សីហា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក
Nguyen Phu Trong បានមកត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមសន្តិសុខការពារជាតិនិងកសាងបក្សនៅខេត្ត Can Tho។ នៅពិធីធ្វើការជា
មួយថ្នាក់ដឹកនាំស្នូល លោកអគ្គលេខាមានបំណង Can Tho ពង្រីកគ្រប់ប្រភព
កំលាំងខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍ទីក្រុងសក្តិសមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច
វប្បធម៍ ឈានមុខក្នុងការអភិវឌ្ឍន៍របស់ដំបន់វាលទំនាបទន្លេ Cuu Long ទាំងមូល ជាសារវន្តក្លាយទៅជាទីក្រុងឧស្សាហកម្មមុនឆ្នាំ២០២០។ លោកអគ្គលេខាបាន
ស្នើរ Can Tho យកចិត្តទុកដាក់រក្សាសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គមនៅ
ដំបន់ ដោះស្រាយល្អបញ្ហាជនជាតិសាសនា បន្តធ្វើល្អការងារកសាងបក្ស តស៊ូ
ប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើរពុករលួយខ្ជះខ្ជាយ។

        នាថ្ងៃដ៏ដែលមុននោះអគ្គលេខាបក្សលោក Nguyen Phu Trong ក៏បានមក
ទស្សនាមូលដ្ឋានសេដ្ឋកិច្ចសុខាភិបាលមួយចំនួនរបស់ទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ