អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីហុងគ្រីលោក Janos Ader
(VOVWORLD) - នារសៀលថ្ងៃទី១០ខែកញ្ញា នៅរដ្ឋាធានី Budapest អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីហុងគ្រី លោក Janos Ader ផងដែរ។ ប្រធានាធិបតីហុងគ្រីបានអះអាងថា ហុងគ្រីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍និងខិតខំប្រឹងប្រែងថែមទៀត ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយជាមួយវៀតណាម។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នានឹងធ្វើកិច្ចសហការគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវវិធានការនានាដើម្បីសម្រុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងនយោបាយ - ការទូត សន្តិសុខការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្មទៅដល់វិស័យអប់រំនិងការបណ្តុះបណ្តាល។ លោកអគ្គលេបក្សនិងលោកប្រធានាធិបតីបានព្រមព្រៀងគ្នាបង្កើតលក្ខណៈងាយស្រួលនិងយន្តការអំណោយផលដើម្បីនាំមកនូវភាពរឹងមាំនិងសក្តានុពលរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ប្រសិទ្ធភាពពីគម្រោងការសេដ្ឋកិច្ចនានាសំដៅបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសនិមួយៗនាពេលខាងមុខ។
នាថ្ងៃដ៏ដែលអគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានសមាគមមិត្តភាពហុងគ្រី - វៀតណាម Botsz Laszlo ៕