អគ្គលេខាបក្សលោក Nguyen Phu Trong៖ ពង្រីកជាអតិបរមានូវសក្តានុពល និងឧត្តមភាពលេចធ្លោនៃតំបន់ដីសណ្តទន្លេក្រហម
(VOVWORLD) - លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នមជ្ឈិមនានាចាំបាច់ត្រូវបង្កើនការសម្របសម្រួលជាមួយខេត្ត ក្រុងនានាក្នុងតំបន់ ដើម្បីកសាង សុក្រិត ចេញផ្សាយ និងអនុវត្តន៍ច្បាប់គោលនយោបាយអាទិភាព សម្រាប់តំបន់ ឲ្យបានឆាប់ៗ។
សន្និសីទទូទាំងប្រទេស ដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ |
នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញដឹកនាំសន្និសីទទូទាំងប្រទេស ដើម្បីជ្រួតជ្រាប និងអនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយនីតិកាលទី ១៣ ស្តីពី "ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥"។ អញ្ជើញចូលរួមសន្និសីទនេះមានវត្តមានប្រធានរដ្ឋលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh។
អញ្ជើញថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា ក្រោយរយៈពេល ១៧ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយនីតិកាលទី ៩ និងទី ១១ មក គណៈកម្មាធិការបក្ស អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងប្រជាជនក្នុងតំបន់ដីសណ្ដទន្លេក្រហមបានពង្រីកប្រពៃណីវប្បធម៌ដ៏ល្អប្រពៃ បដិវត្តន៍ វីរភាពដ៏រុងរឿង និងសក្តានុពល ឧត្តមភាពលេចធ្លោ ជាពិសេសគឺប្រភពធនធានមនុស្ស ជំនះពុះពារលើការលំបាកសាកល្បងជាច្រើន ខិតខំប្រឹងប្រែងសម្រេចបានលទ្ធផល និងសមិទ្ធិផលដ៏សំខាន់ៗជាច្រើន៖ “មហាសន្និបាតលើកទី ១៣ របស់បក្សបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វៀតណាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; ដល់ឆ្នាំ ២០៤៥ វៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រាក់ចំណូលខ្ពស់។ ទន្ទឹមនឹងនេះ តម្រង់ទិសដៅអភិវឌ្ឍន៍តំបន់តាមទិស៖ ទាញយកឲ្យបានល្អជាង និងពង្រីកឧត្តមភាពរបស់តំបន់ឲ្យបានល្អបំផុតអំពីហេដ្ឋារចនាសម្ព័ន្ធ លក្ខខ័ណ្ឌធម្មជាតិ ទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច-នយោបាយ ប្រភពធនធានមនុស្ស និងបង្កើនកិច្ចសហប្រតិបត្តិការតំបន់ អន្តរតំបន់ ដើម្បីចូលរួមខ្សែសង្វាក់តម្លៃសកល បង្កើតការអភិវឌ្ឍថ្មីៗ រួមចំណែកបង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា មានលក្ខណៈទម្លុះទម្លាយក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម និងទូទាំងប្រទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីផងដែរ”។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នមជ្ឈិមនានាចាំបាច់ត្រូវបង្កើនការសម្របសម្រួលជាមួយខេត្ត ក្រុងនានាក្នុងតំបន់ ដើម្បីកសាង សុក្រិត ចេញផ្សាយ និងអនុវត្តន៍ច្បាប់គោលនយោបាយអាទិភាព សម្រាប់តំបន់ ឲ្យបានឆាប់ៗផងដែរ៕