អគ្គលេខាបក្សលោក Nguyen Phu Trong អុជធុបគោរពវិញ្ញាណក័្ខន្ធលោកប្រធានហជីមិញ
(VOVworld)-នាព្រឹកថ្ងៃទី១១កុម្ភៈ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong អញ្ជើញទៅអុជធុប គោរពវិញ្ញាណក័្ខន្ធលោក ប្រធានហជីមិញ និងដាំដើមឈើរអនុស្សាវរីយ៍នៅមណ្ឌលកេរ្តិ៍ដំណែល លោកប្រធានហូជីមិញនៅ
Da Chong (ឬហៅថា K9-ជាមូលដ្ឋានទ័ពរបស់ មជ្ឈឹមនិងរដ្ឋធានីនាប៉ុន្មានឆ្នាំ
សង្គ្រាម)នៅ Ba Vi ក្រុងហាណូយ។
|
លោក Nguyen Phu Trong អញ្ជើញដាំដើមឈើរអនុស្សាវរីយ៍នៅ
មណ្ឌលកេរ្តិ៍ដំណែល លោកប្រធានហូជីមិញនៅ Da Chong |
ក្នុងការសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជនដែលកំពុង បំពេញការ
ងារនៅទីនេះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា នេះជាមណ្ឌលកេរ្តិ៍ដំណែល
ប្រវត្តិសាស្ត្រ វប្បធម៌និងបដិវត្តន៍ សម្រាប់ជនរួមជាតិ ទូទាំងប្រទេសនិងមិត្តភក្តិ
អន្តរជាតិ។ លោក Nguyen Phu Trong បានស្នើរ ឲ្យកម្មភិបាល យុទ្ធជននៅ K9
ហាត់ពត់លត់ដំ ជ្រួតជ្រៀបនូវសតិអារម្មណ៍ លោកប្រធានហូជីមិញ ពីនោះផ្សព្វ
ផ្សាយទៅដល់ប្រជាជនគ្រប់ស្រទាប់ដែល មកទស្សាកេរ្តិ៍ដំណែលនេះ ក្នុងបំណង
ឲ្យទីនេះជាអាស័យដ្ឋានក្រហមអប់រំ ប្រពៃណីស្រឡាញ់បដិវត្តន៍ រួមចំណែកអនុ វត្តប្រកបដោយប្រសិទ្ធិភាព នូវសេចក្តីសម្រេចចិត្តលើកទី១២របស់បក្សផងដែរ៕