អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០ ទិវាប្រពៃណីនៃផ្នែកត្រួតពិនិត្យបក្ស

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែតុលា នៅរដ្ឋធានីហាណូយ គណៈកម្ មាធិការត្រួតពិនិត្យ មជ្ឈឹមវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០ទិវាប្រពៃណីនៃផ្នែកត្រួត ពិនិត្យបក្ស (ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៨ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨)។ 
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០ ទិវាប្រពៃណីនៃផ្នែកត្រួតពិនិត្យបក្ស - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៧០ ទិវាប្រពៃណីនៃផ្នែកត្រួតពិនិត្យបក្ស (រូបថត៖ TTXVN) 


អញ្ជើញចូលរួមពិធីរំលឹកខួបនេះមានវត្តមានរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សវៀតណាមលោក Nguyen Phu Trong តំណាងអចិន្ត្រៃយ៍នៃគណៈលេខា មជ្ឈឹមលោក Tran Quoc Vuong ប្រធានរដ្ឋជាស្ដីទីលោកស្រី Dang Thi Ngoc Thinh និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈឹមបក្ស រដ្ឋសភា និងរដ្ឋា ភិបាល ទៀតផង។

        អញ្ជើញថ្លែងនៅពិធីរំលឹកខួប តាងនាមគណៈកម្មាធិការមជ្ឈឹមបក្ស ការិ យាល័យនយោបាយ និងគណៈលេខា តំណាងអចិន្ត្រៃយ៍គណៈលេខាលោក Tran Quoc Vuong បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះរាល់ស្នាដៃដែលផ្នែក ត្រួតពិនិត្យបក្សទទួលបានក្នុងអំឡុងពេល៧០ឆ្នាំកន្លងទៅ។ លោកចាត់ទុកថា ការងារត្រួតពិនិត្យនិងឃ្លាំមើលត្រូវបានអនុវត្តន៍ជាប្រចាំ គ្រប់ជ្រុងជ្រោយ ប្រកប ដោយតម្លាភាព ប្រជាធិបតេយ្យ ប្រុងប្រយ័ត្ននិងម៉ឺងម៉ាត់។

        “គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមគ្រប់ជាន់ថ្នាក់ ជាពិសេសគឺអ្នកដឹកនាំ ត្រូវរៀបចំអនុវត្តន៍ការងារត្រួតពិនិត្យ ឃ្លាំមើល ប្រតិបត្តិវិន័យបក្សឲ្យបានត្រឹមត្រូវ តាមមុខងារនិងភារកិច្ច។ ម្យ៉ាងវិញទៀត បង្កើនការដឹកនាំ ការបញ្ជាណែនាំឲ្យ ថ្នាក់ក្រោមៗក៏អនុវត្តន៍យ៉ាងសកម្មនូវការងារត្រួតពិនិត្យនិងឃ្លាំមើលផងដែរ។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ការតាមដានស្ថានភាពនៅអង្គការបក្ស បក្ខជន ពិសេសគឺថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង ដើម្បីរកឃើញ រាំងស្កាត់និងជំនះ ពុះពារឲ្យបានឆាប់ៗនិងទាន់ពេលវេលាចំពោះកំហុសនានាផងដែរ”។

        នៅពិធីនេះដែរ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋជាស្ដីទីវៀតណាម លោកស្រី Dang Thi Ngoc Thinh បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ ទី១ជូនចំពោះគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម អាស្រ័យដោយមានស្នាដៃដ៏ ឆ្នើមៗក្នុងការកសាងលទ្ធិសង្គមនិយមនិងការពារមាតុភូមិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ