អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho

អគ្គលេខាបក្សលោក  Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho

(VOVworld)-នាថ្ងៃទី១៨តុលា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
 Phu Trong រួមជាមួយសមាជិកសមាជិការសភាមណ្ឌលទី១ គណៈប្រតិភូរដ្ឋសភា
ទីក្រុងហាណូយ អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ​Tay Ho។ នៅក្នុង
 ជំនួបនេះ​អ្នកបោះឆ្នោតទាំងអស់ បានសម្តែងនូវការជឿជាក់ទៅលើការដឹកនាំរបស់
គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ ដែលដឹកនាំដោយលោកអគ្គលេខា
 បក្សនោះ បានបង្កើតឡើងជំហានផ្លាស់ប្តូរថ្មីក្នុងការកសាងរដ្ឋរបស់ប្រជាជន ដោយ
 ប្រជាជននិងដើម្បីប្រជាជន ជាពិសេសគឺកសាងរដ្ឋស្ថាបនា សុច្ចរិកនិងធ្វើសកម្ម
ភាព។ អ្នកបោះឆ្នោតបានស្នើឲ្យរដ្ឋសភា បង្កើនការឃ្លាំមើលកំពូលក្នុងការវិនិយោគ
អភិវឌ្ឍន៍  ការពារស្ថានអេកូឡូស៊ី និងប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ។

        លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា កសាងបក្សត្រូវ
តភ្ជាប់ជាមួយនឹងការប្រឆាំងអំពើពុករលួយ ។​សំខាន់បំផុតគឺត្រូវធ្វើសកម្មភាព មាន
 វិស័យត្រឹមត្រូវ ប្រជាជនឃ្លាំមើល រដ្ឋសភាឃ្លាំមើល ហើយអង្គការមហាជនទាំងអស់
និងរណសិរ្សមាតុភូមិក៏រួមគ្នាធ្វើការឃ្លាំមើលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ