អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោនៅស្រុក Dong Anh
|
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោនៅស្រុក Dong Anh |
(VOVworld)-នាព្រឹកថ្ងៃទី៦ធ្នូ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong និងគណៈប្រតិភូរដ្ឋសភាវៀតណាមនីតិកាលទី១៤ទីក្រុងហាណូយបាន
អញ្ជើញទៅជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Dong Anh (ហាណូយ)។ ផ្លាស់
ប្តូរមតិជាមួយអ្នកបោះឆ្នោតអំពីបញ្ហាប្រឆាំងអំពើពុករលួយ អគ្គលេខាបក្ស លោក
Nguyen Phu Trong បានឲ្យដឹងថា ៖ វៀតណាមនឹងដោះស្រាយដល់ឬសគល់ចំពោះ
បញ្ហានេះ៖
“អំពើពុករលួយជាបញ្ហារ៉ាំរ៉ៃ មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងលើ
ប្រទេសជាច្រើនលើពិភពលោកទៀតផង។ ហើយប្រទេសមួយចំនួនគេបាត់បង់រដ្ឋ
អំណាច បាត់បង់របបក៏ដោយសាររងអំពើពុករលួយដែរ។ នៅអាណត្តិណា បក្សកុម្មុយ
និស្តវៀតណាមក៏បានចេញសេចក្តីសម្រេចចិត្តស្តីពីការប្រឆាំងការខ្ជះខ្ជាយ។ នេះជាការ
តស៊ូដ៏ស្វិតស្វាញ ប៉ុន្តែត្រូវប្តេជ្ញាធ្វើឲ្យបានសម្រេច”។
ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ក៏អញ្ជើញជួប
ប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Bac Yen ខេត្ត Son La ផងដែរ៕