អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំទទួលយកមតិចំពោះសេចក្ដីព្រាងឯកសារនានា

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំទទួលយកមតិចំពោះសេចក្ដីព្រាងឯកសារនានា  - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំទទួលយកមតិចំពោះសេចក្ដីព្រាងឯកសារនានាជូនមហាសន្និបាតបក្ស

(VOV)_នារសៀលថ្ងៃទី២៨ វិច្ឆិកា នៅទីក្រុងហាណូយ អនុគណៈកម្មាធិការ
ពង្រាងឯកសារ បានរៀបចំកិច្ចប្រជុំ ទទួលយកមតិរបស់មហាសន្និបាតបក្សគ្រប់
ជាន់ថ្នាក់ សមាជិកសភា រណសិរ្យមាតុភូមិ អង្គការប្រជាជន កម្មាភិបាល បក្ខជន 
និងប្រជាជនទាំងមូលចំពោះសេចក្ដីព្រាងឯកសារ ដាក់ជូនមហាសន្និបាតបក្ស 
លើកទី១២របស់បក្សកុម្មុយនីស្តវៀតណាម។ អគ្គលេខាបក្ស លោក Nguyen Phu
 Trong បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកនេះ។

          គិតមកដល់ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៥ បក្សភាគចំនួន៦៨របស់មជ្ឈឹម បានជូន
​របាយការណ៍បូកសរុបមតិចំពោះសេចក្តីព្រាងឯកសារ ដាក់ជូនមហាសន្និបាត​បក្ស
 លើកទី១២។ រណសិរ្យមាតុភូមិវៀតណាម អង្គការប្រជាជន អង្គការសង្គម ​និងស្ថា
ប័នគ្រប់ជាន់ថ្នាក់ បានរៀបចំបណ្ដាសិក្ខាសាលា ជំនួបពិភាក្សា ហើយដាក់ជូន
មជ្ឈឹមរបាយការណ៍រាប់រយដែលបានបូកសរុបមតិទាំងឡាយ។ កម្មាភិបាល បក្ខ
ជន និងប្រជាជនគ្រប់ស្រទាប់ ជនវៀតណាមនៅឯបរទេស ក៏បានផ្តល់មតិជាច្រើន
ដែរ។ នេះគឺជាវគ្គ ជីវភាពខាងនយោបាយដ៏ជ្រាលជ្រៅ បង្ហាញនូវស្មារតី​ប្រជាធិប
តេយ្យកាន់តែខ្ពស់ក្នុងបក្សទាំងមូល ក្នុងប្រជាជននិងក្នុងសង្គម ពង្រីកបានស្មារតី
ទាំងឡាយរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងយុទ្ធជនទាំង​មូល ដើម្បីការ
អភិវឌ្ឍន៍របស់ប្រទេសជាតិនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ