អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani

(VOVWORLD) -នាថ្ងៃទី១៦ខែមេសានៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លោក Ali Ardeshir Larijani ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani - ảnh 1 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល គោរពគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុបែបពហុភាគីក្នុងទំនាក់កិច្ចការបរទេស ឈរលើមូលដ្ឋាននៃគោលការណ៍ជាសារវ័ន្តរបស់ច្បាប់អន្តរជាតិ មានអត្ថប្រយោជន៍ទៅវិញទៅមក ជាពិសេសមានបំណងជម្រុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យភាគីទាំងពីរ ជម្រុញថែមទៀត ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ឲ្យសមស្របជាមួយសក្កានុភាពរបស់ភាគីទាំងពីរ រួមទាំងរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាតំបន់និងអន្តរជាតិ។

        រីឯខ្លួនវិញ ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani បានអះអាងនូវគោលបំណងនិងការប្តេជ្ញាជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ អ៊ីរ៉ង់និងវៀតណាម។ ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani ស្នើឲ្យភាគីទាំងពីរ បន្តពង្រីកនិងឆ្លៀតយករាល់ឱកាស  សក្កានុភាពដ៏ធំធេង សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនាពេលខាងមុខ។

        នាពេលរសៀលថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានគណៈកម្មការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Ardeshir Larijani ផងដែរ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មឲ្យសមស្របនឹងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ