អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Lai Chau

 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Lai Chau - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Lai Chau

(VOV)_នាថ្ងៃទី១៤និងទិ១៥កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong
បានអញ្ជើញទៅបំពេញការងារនៅខេត្ត Lai Chau (ភាគខាងជើងវៀត​ណាម​)។

        នាព្រឹកថ្ងៃទី១៥ កក្កដា អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួប​ធ្វើ
ការជាមួយគណៈកម្មាធិការបក្សខេត្ត និងកម្មាភិបាលស្នូលរបស់ខេត្ត Lai Chau​។​ថ្លែង
មតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖ 

        “ យើងត្រូវឈានទៅមុខ ពីកសិកម្ម រុក្ខកម្ម តាមទិសឧស្សាហូបនីយកម្ម ​ទំនើប
ភាវូបនីយកម្ម គុណភាពខ្ពស់ តភ្ជាប់ជាមួយផលិតកម្ម។ ទន្ទឹមនឹងនោះ នេះគឺជាតំ
បន់មានជនជាតិជាច្រើន ដូច្នេះ ក៏ត្រូវយកចិត្តទុកដាក់ដល់ការងារជនជាតិ ការ
ងារជំនឿសាសនា តស៊ូប្រឆាំងនឹងគ្រឿងញៀន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ